កូនប្រុសតិរិច្ឆានចិត្តឆេវឆាវ គ្រាន់តែម្តាយស្តីប្រដៅរឿងដើរលេងមិនសូវចូលផ្ទះក៏ស្រាប់តែទាញកាំបិតប៉័ងតោកាប់ប្រហារទៅលើម្តាយបង្កើតខ្លួនឯងបណ្តាលឱ្យរងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។
ជនសង្ស័យដែលបានរត់គេចខ្លួនមានឈ្មោះ អឿន សុពេញ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ៕ ដោយ ៖ សុង យូ