ក្រដាសប្រាក់ (លុយ) គឺជាវត្ថុមួយដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ ១៩ ប្រសិនជាធៀបជាមួយវត្ថុផ្សេងៗទៀត។ ដូច្នេះនៅពេលចាយវាយ មនុស្សត្រូវដឹងអំពីគោលការណ៍សុវត្ថិភាពមួយចំនួនដើម្បីធានាអនាម័យ និងការពារទាំងអស់គ្នាពីហានិភ័យខ្ពស់នៃការឆ្លងជំងឺមួយនេះ។ តាមស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក (WHO) កន្លងមកក៏បានណែនាំផងដែរថា ក្រដាសប្រាក់ជាវត្ថុមួយដែលមានផ្ទុកនូវបាក់តេរីជាច្រើន និងជាពិសេសមេរោគនៃវីរុសកូវីដ ១៩ នេះ។
រូបតំណាង
មិនត្រឹមតែប៉ុណ្ណោះលោកវេជ្ជបណ្ឌិត Nguyen Duy Thinh ជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទីក្រុងហាណូយ បាននិយាយថាតាមពិត ក្រដាសប្រាក់មិនមែនយើងទាំងអស់គ្នាទើបដឹងថាមានមេរោគក្នុងអំឡុងពេលនៃការរីករាលត្បាតនៃជំងឺកូវីដ ១៩ ទេគឺដឹងតាំងពីយូរមកហើយថាវាជាវត្ថុមួយដែលមានផ្ទុកមេរោគច្រើនជាងគេ។ លោកវេជ្ជបណ្ឌិតក៏បានលើកទាហរណ៍សាមញ្ញមួយថា “នៅពេលអ្នកទិញទំនិញនៅតាមផ្សារ អ្នកត្រូវឲ្យលុយដើម្បីទទួលបានទំនិញ” ។ ដូច្នេះលុយដែលអ្នកឲ្យនោះមិនដឹងថាមានមនុស្សប៉ុន្មាននាក់ដែលចាយវាយ និងឆ្លងកាត់ដៃអ្នកទទួលវាប៉ុន្មាននាក់មកហើយនោះទេ។ មិនត្រឹមតែប៉ុណ្ណោះប្រជាជននៅក្នុងប្រទេសចិន ក៏កំពុងចាត់វិធានការក្នុងការចាយវាយក្រដាសប្រាក់នៅក្នុងប្រទេសរបស់ខ្លួនឲ្យបានត្រឹមត្រូវផងដែរ ដោយសារតែមានច្រើនករណីមកហើយនៃការឆ្លងនៃវីរុសមួយនេះ។
រូបតំណាង
ដើម្បីការពារ និងទប់ស្តាត់ពីជំងឺនេះលោកវេជ្ជបណ្ឌិតបានផ្តល់ដំបូន្មានបន្ថែមចំនួន ៣ ទៅដល់ប្រជាជននៃការប្រើប្រាស់សាច់ប្រាក់ឲ្យបានត្រឹមត្រូវ៖
– ដំបូន្មានទីមួយ៖ បច្ចុប្បន្ននេះមនុស្សជាច្រើនមានទម្លាប់យកដៃផ្តិតជាមួយអណ្តាតដើម្បីឲ្យដៃមានសំណើមហើយរាប់លុយ។ នេះគឺពិតជាទង្វើដ៏គ្រោះថ្នាក់បំផុតនៃការឆ្លងវីរុសផ្សេងៗជាពិសេសការឆ្លងនៃជំងឺកូវីដ ១៩ តាមរយៈដៃ និងមាត់។ ដូច្នេះយើងទាំងអស់គ្នាត្រូវលុបបំបាត់នូវទម្លាប់នេះជាបន្ទាន់។
រូបតំណាង
– ដំបូន្មានទីពីរ៖ បន្ទាប់ពីកាន់ក្រដាសប្រាក់រួចរាល់ អ្នកត្រូវលាងដៃឱ្យស្អាតជាមួយសាប៊ូ ឬទឹកអាល់កុល និងជែលលាងដៃដើម្បីជួយការពារបាក់តេរី និងវីរុសពីការចូលក្នុងរាងកាយរបស់អ្នក។
រូបតំណាង
– ដំបូន្មានទីបី៖ នៅក្នុងសម័យនៃការអភិវឌ្ឍន៍ខាងផ្នែកបច្ចេកវិទ្យា មិនថានៅក្នុងប្រទេសកម្ពុជាទេ សូម្បីតែប្រទេសនានាគួរតែប្រើប្រាស់ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត និងតាមកាតឥណទានផ្សេងៗទើបជាការប្រសើរ៕
ប្រែសម្រួលដោយ៖ Seyha