ភ្នំពេញ៖ ការដ្ឋានស្ថាបនាស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មី នៅជាប់នឹងស្ពានអាកាសក្បាលថ្នល់ចាស់បានបញ្ចប់ការស្ថាបនា ១០០%ហើយ ពោលគឺនៅរង់ចាំតែពេលវេលាដើម្បីបើកឱ្យធ្វើដំណើរឆ្លងកាត់តែប៉ុណ្ណោះ។
ប្រធានមន្ទីរសាធារណការណ៍និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឲ្យដឹងថា មកដល់ពេលនេះការដ្ឋានស្ថាបនាស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មីនៅជាប់នឹងស្ពានអាកាសក្បាលថ្នល់ចាស់បានបញ្ចប់ការស្ថាបនា ១០០ភាគហើយ ដោយនៅរង់ចាំតែពេលវេលា ដើម្បីបើកឱ្យធ្វើដំណើរឆ្លងកាត់តែប៉ុណ្ណោះ។
គួរបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន ៦ កន្លែងហើយ គឺស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ដែលកំពុងបើកការដ្ឋានសាងសង់៕ ដោយ៖ តារា