ចក្រភពអង់គ្លេសប្រកាសផ្តល់ប្រាក់ជំនួយជាង២០០លានដុល្លារអាមេរិក ឲ្យដល់អង្គការសុខភាពពិភពលោក ដើម្បីជួយទប់ស្កាត់រលកទីពីរនៃការឆ្លងរាតត្បាតពីវីរុស COVID-19 ។
អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតអំពីករណី COVID-19ថា នៅជុំវិញពិភពលោក វីរុសនេះបានឆ្លងលើមនុស្សសរុប ១ ៦១៤ ៩៥១ នាក់ នៅដែនដី និងប្រទេសសរុប២១៣ ជុំវិញពិភពលោក ។
រដ្ឋមន្រ្តីអភិវឌ្ឍន៍អន្តរជាតិចក្រភពអង់គ្លេស លោកស្រី Anne-Marie Trevelyan បានថ្លែងកាលពីថ្ងៃទី១២ ខែមេសាថា ចក្រភពអង់គ្លេសកំពុងផ្តល់ប្រាក់ជាង ២៤៨ លានដុល្លារជាជំនួយដល់អង្គការសុខភាពពិភពលោក និងអង្គការសប្បុរសធម៌ ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ប្រយុទ្ធប្រឆាំងនឹង COVID-19 និងដើម្បីការពារកុំអោយមានការឆ្លងវីរុសនេះ ។
យោងតាមទិន្នន័យពីក្រសួងសុខាភិបាលចក្រភពអង់គ្លេស ចំនួនករណីឆ្លងវីរុស COVID-19 នៅក្នុងប្រទេស បានកើនឡើងដល់ ៧៨.៩០០ នាក់ ក្នុងនោះចំនួនអ្នកស្លាប់កើនជាង ៩៨០០ នាក់ ៕ ប្រែសម្រួលដោយៈ thach yat