Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

«គូកម្ម» របស់ថេណា និងស៊ូលី ផេង ចេញ​​ប៉ុន្មានថ្ងៃសោះតែ​ចំនួន​អ្នកចូលមើល​ច្រើនមិនធម្មតា

«គូកម្ម» របស់ថេណា និងស៊ូលី ផេង កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​មែន​ទែន​ពី​យុវវ័យ ពិសេស​ចាក់​ដោត​បំផុត​អ្នក​ដែល​មាន​ស្នេហា​បែបគ្មាន​ក្ដី​សុខ គ្មាន​ភាពរីករាយ និង​មាន​តែ​ការ​ផិត​ក្បត់ តែ​បែរជា​នៅ​តែ​មាន​ចិត្តស្រឡាញ់លាយឡំ​នៅ​ក្នុង។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺបទ​បែប​មនោសញ្ចេតនា​នេះ​ទើប​តែ​ចេញ​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ តែ​ចំនួន​អ្នក​ចូល​មើល​ឡើង​ដល់​ ជិត​ដល់​១លាន​ដង​ទៅ​ហើយ​ដែល​វាជា​តួលេខ​មួយ​ខ្ពស់​មិន​ធម្មតា។

យ៉ាងណា​ក៏​ដោយ​នេះជា​រសជាតិ​ថ្មី​មួយដែល​ច្រៀង​រួមគ្នា​ពិ​តារា​ចម្រៀងOrginal ថេណា និងស៊ូលី ផេង ហើយ​វា​ក៏ជា​ការ​ទន្ទឹង​រង់ចាំ​របស់​អ្នក​គាំទ្រជា​យូរ​មក​ហើយ។  លើស​ពី​នេះ​មានអ្នកគាំទ្រជា​ច្រើនសរសើរបទ​ចម្រៀង​នេះ​ថា​ពិត​ជា​ពីរោះ និង​ចោត​ដោត​អារម្មណ៍ ស្ដាប់​ច្រើន​ដង​ក៏​នៅ​តែ​មិន​ចេះ​ធុញ​ ហើយ​តារា​ចម្រៀង​ទាំង​ពីរ​ពិត​ជា​មិន​ធ្វើ​ឲ្យ​ពួក​គេ​ខក​ចិត្ត​មែន ព្រោះ​ចេញ​មួយ​ៗ​បទ​ៗ​គឺ​ពិត​ជា​ពីរោះ ប្លែក មែន​ទែន៕

អត្ថបទ៖ ផេង ផលធិតា

from: https://tnaot.com/km/m/detail/article/9126040