Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាវាផ្ទុកយន្តហោះ​ចិន​មហាលាភ​ត្រូវភ្លើងឆាបឆេះ

នាវាផ្ទុកយន្តហោះ​​ប្រភេទ 075 មួយគ្រឿង​របស់​កម្លាំងជើងទឹក​ប្រទេស​ចិន ខណៈជិតបញ្ចប់​ការសាងសង់​ ហើយត្រូវគេសង្ស័យថា នឹងប្រកាសសម្ពោធ​ដាក់​ឲ្យប្រើប្រាស់​ក្នុងពេលឆាប់ៗនេះ ស្រាប់តែ​ត្រូវភ្លើងឆេះ ។ នាវាផ្ទុកយន្តហោះនេះ​ត្រូវបាន​គេឲ្យឈ្មោះថា នាវាវាយលុក​មហាលាភ ដែលជានាវា​ផ្ទុកយន្តហោះទីពីរ​របស់កងកម្លាំង​រំដោះប្រជាជនចិន ។ នេះបើតាមការផ្សាយ​របស់ប្រភព sputnik ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ។ 

ប្រភពបានបញ្ជាក់ថា នាវាមហាលាភ​ទី២របស់ចិន​ត្រូវភ្លើងឆាបឆេះ​កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ខណៈដែល​នាវា​នេះ​បាននិងកំពុងស្ថាបនា ស្ថិតនៅកំពង់ផែ Hudong-Zhonghua ទីក្រុងសៀងហៃ​។ 

គេនៅមិនទាន់ដឹង​ពីទំហំខូចខាត ហើយក៏មិនទាន់ដឹងអំពី​មូលហេតុ​ពិតប្រាកដ​បណ្តាលឲ្យមានអគ្គិភ័យនេះកើតឡើងនោះទេ ។​ 

នាវាមហាលាភនេះ​ស្ថិតក្រោមការសាងសង់ បន្ទាប់ពីនាវាផ្ទុកយន្តហោះទីមួយ​បានសម្រេច​ការស្ថាបនា​កាលពីខែ​កញ្ញា ឆ្នាំ២០១៩ ។ រដ្ឋាភិបាលទីក្រុងប៉េកាំង​បាន​មានផែនការ​សាងសង់​នាវា​ផ្ទុកយន្តហោះ​យ៉ាងតិច​៣គ្រឿង ។ ទីភ្នាក់ងារព័ត៌មាន Forbes បានផ្សាយថា នាវាមហាលាភ​ដែលកំពុងសាងសង់ និងត្រូវភ្លើងឆេះនេះ មានគម្រោង​សម្ពោធ​ឆាប់ៗ ។ រហូតដល់ឆ្នាំ២០៣០ កងនាវាចរកងកម្លាំងរំដោះប្រជាជនចិន(PLAN)​នឹងមាននាវាផ្ទុកយន្តហោះ​យ៉ាងតិច​៦គ្រឿង​ដាក់​ឲ្យប្រតិបត្តិការ​ គឺប្រហាក់ប្រហែល​​ ការស្ថាបនា​ស្រដៀងទៅនឹង​នាវា​កម្លាំងជើងទឹកអាមេរិក​ដូច្នោះដែរ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9125806