Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្លាប់នៅអាមេរិក ដោយសារ COVID-19 កើនជាង ២០.០០០ នាក់ ខ្ពស់បំផុត

យោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្ម(CSSE) នៃសាកលវិទ្យាល័យ Johns Hopkins បានអោយដឹងថា ចំនួនអ្នកជំងឺបាត់បង់ជីវិតដោយសារជំងឺ COVID-19 នៅសហរដ្ឋអាមេរិកបានកើនឡើងជាង ២០.០០០ នាក់ គិតមកត្រឹមពេលរសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ។

ប្រភព CSSE បានបន្តថា មនុស្សសរុបចំនួន ២០.០៧១ នាក់បានស្លាប់ ដោយសារជំងឺនេះ ក្នុងចំណោម ៥១៩.៤៥៣ករណី បានឆ្លងនៅក្នុងប្រទេស​អាមេរិក គិតត្រឹមម៉ោង ៤ រសៀល (ពេលវេលានៅក្នុងស្រុក) ។

ប្រភពបានបញ្ជាក់ថា នៅរដ្ឋញូវយ៉ក មានអត្រាអ្នកស្លាប់ច្រើនជាងគេបំផុត គឺមានរហូត ៨.៦២៧ នាក, បន្ទាប់មកគឺនៅរដ្ឋ New Jersey ហើយនិងរដ្ឋ Michigan មានចំនួនអ្នកបាត់បង់ជីវិត ២,១៨៣ នាក់ និង ១.២៧៦ នាក់។ បើយោងតាមទិន្នន័យរបស់ ​​CSSEដដែលបានបញ្ជាក់ថា អ្នកជំងឺសរុបចំនួន ២៩.៥០៧ នាក់នៅក្នុងប្រទេសអាមេរិក ត្រូវបានរកឃើញថាវិជ្ជមាន​ COVID-19 ។

គួរជម្រាបថា យោងតាមទិន្នន័យរបស់ wikipedia ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ អះអាងថា អ្នកជំងឺ COVID-19 ទូទាំងពិភពលោក កើនឡើងជាង ១,៧​លាននាក់ ក្នុងនោះបាត់បង់ជីវិត ១០៨ ៥០៣​នាក់ និង ៤០២ ១១០ នាក់ជាសះស្បើយ​វិញផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9125699