នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នេះកម្លាំងចម្រុះរបស់រដ្ឋបាលក្រុងព្រះសីហនុ បានចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសង និងជល់មាន់មួយកន្លែង ស្ថិតក្នុងក្រុម២២ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ និងដកហូតបានមាន់ជល់ចំនួន ០៤ក្បាល រួមជាមួយម៉ូតូ ១៩គ្រឿង។
បើតាមការឱ្យដឹងពីលោកអភិបាលក្រុង បានឱ្យដឹងថា ការបង្ក្រាបល្បែងស៊ីសងនេះនឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ទៀត ប្រសិនបើដឹងថា មានទីតាំងណាដែលលេងជាក្រុម ក្នុងគោលបំណងធ្វើការទប់ស្កាត់មិនឱ្យមានការជួបជុំគ្នាច្រើនដើម្បីការពារមិនឱ្យមានឆ្លងជំងឺកូវីដ ១៩៕ ដោយ ៖ សុង យូ