Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មិត្តភក្តិបោកស៊ី កុហកអ្នកកាសែតថាគេប្លន់ ចុងក្រោយដឹងការពិតនៅពេលទៅដល់ប៉ុស្តិ៍

យុវជនម្នាក់ធ្វើស៊ីអ្នកកាសែត ដោយចាញ់បោកមិត្តភក្តិយកម៉ូតូទៅបាត់ តែមកកុហកអ្នកកាសែតថា មានជនសង្ស័យ ០២នាក់ ប្លន់យកម៉ូតូកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២២និង៣០នាទីយប់ នៅតាមបណ្តោយផ្លូវបេតុង ក្បែរផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលសមត្ថកិច្ចនាំមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ យុវជនខាងលើបាននិយាយប្រាប់អ្នកសារព័ត៌មានថា មានជនសង្ស័យ ០២នាក់ ធាក់ប្លន់យកម៉ូតូ តែក្រោយពេលមកដល់ប៉ុស្តិ៍ក៏ស្រាប់តែសារភាពតាមត្រង់ថា ខ្លួនចាញ់បោកមិត្តភក្តិទេ ខណៈដែលមិត្តភក្តិនោះស្គាល់គ្នាមិនសូវច្បាស់ឡើយ ទើបមិនដឹងចិត្តគេ។

ជនរងគ្រោះខាងលើមានឈ្មោះ អ៊ុក ធារ៉េត ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរអ្នកបើកបររថយន្ត ស្នាក់នៅបន្ទប់ជួលលើផ្លូវបេតុង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តតាកែវ។ ម៉ូតូដែលបាត់ម៉ាកវ៉េវអាល់ហ្វា ស៊េរីឆ្នាំ២០១៥ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1675 (មិនចាំអក្សរនៅពីមុខ)។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថា រឿងនេះមិនមែនជារឿងធាក់ប្លន់នោះទេ ផ្ទុយទៅវិញអ្នកធ្វើការជាមួយគ្នាបានលួចម៉ូតូយកទៅបាត់ស្រមោល។ បច្ចុប្បន្នសមត្ថកិច្ចបានធ្វើកំណត់ហេតុ ដើម្បីស្រាវជ្រាវតាមរកជនសង្ស័យរូបនោះមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9125006