Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វិធីការពារពីជំងឺកូវីដ ១៩ សម្រាប់ជាងកាត់សក់ និងអតិថិជន

ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាធ្លាប់បានចេញសេចក្តីប្រកាសម្តងរួចមកហើយសម្រាប់អ្នកមានរបបជាជាងកាត់សក់ ថែរក្សាសម្ផស្ស និងសេវាពាក់ព័ន្ធផ្សេងៗ ត្រូវវិធានការការពារឲ្យកាន់តែមានប្រសិទ្ធិភាព និងមានការចូលរួមការពារការឆ្លងនៃជំងឺកូវីដ ១៩ សម្រាប់អតិថិជនរបស់ខ្លួនឲ្យបានត្រឹមត្រូវ។ 

 

រូបតំណាង

យោងតាមសម្តីរបស់លោកវេជ្ជបណ្ឌិត Panphimol Wipulakorn អគ្គនាយកនៃអគ្គនាយកដ្ឋានសុខាភិបាលសួងសុខាភិបាល បានណែនាំទៅកាន់អ្នកប្រករបបនេះ និងអតិថិជនទាំងអស់គ្នាគួរតែការពារឲ្យបានត្រឹមត្រូវបំផុត ហើយយើងក៏មិនអាចព្រងើយកន្តើរឡើយចំពោះការទប់ស្តាត់ទាំងអស់នេះ។ ខាងក្រោមនេះគឺជារបៀបការពារខ្លួនពីហានិភ័យនៃជំងឺឆ្លងកូវីដ ១៩នៅពេលទៅកាត់សក់តាមហាងមួយចំនួន៖  

– កាត់សក់ និងអតិថិជនប្រសិនបើមានរោគសញ្ញាមិនស្រួលខ្លួនដូចជា ក្អក កណ្តាស់ ឈឺបំពង់ក អ្នកមិនគួរធ្វើការ និងមកទទួលសេវាកម្មឡើយ។

– របបកាត់សក់ពិតជាពិបាករក្សាចម្ងាយពីគ្នាណាស់ ដូច្នេះជាងកាត់សក់ និងអតិថិជនត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវដើម្បីការពារខ្លួន

– កាត់បន្ថយការទំនាក់ទំនងឱ្យបានច្រើនតាមដែលអាចធ្វើទៅបានក្នុងអំឡុងពេលកាត់សក់រវាងជាង និងអតិថិជន 

– អាចណែនាំអតិថិជនឱ្យលាងសក់ដោយខ្លួនឯង

– ផ្តោតសំខាន់លើការលាងដៃរបស់អ្នកជាប្រចាំ មុននិងក្រោយពេលកាត់សក់ជូនអតិថិន មិនត្រឹមតែប៉ុណ្ណោះម្ចាស់ហាងគ្រប់រូបគួរតែមានជែល ឬទឹកអាល់កុលដើម្បីបាញ់សម្លាប់មេរោគនិងលាងសម្អាតដៃ

រូបតំណាង

– ឧបករណ៍កាត់សក់ត្រូវតែសម្អាតឱ្យបានត្រឹមត្រឹវមុនពេលប្រើវាជាមួយអតិថិជនផ្សេងៗគ្នា

– ជាងកាត់សក់ត្រូវបម្រើអតិថិជនតែម្នាក់គត់ក្នុងពេលតែមួយ

– អតិថិជនក៏គួរយល់ផងដែរថាឥលូវនេះកំពុងតែមានការទប់ស្តាត់ និងការពារនៃជំងឺនេះទាំងអស់គ្នា ដូច្នេះមិនគួរកម្មង់ម៉ូដទៅតាមតម្រូវចិត្តនោះទេ ពីព្រោះតែអាចចំណាយពេលវេលាយូរ និងមានហានិភ័យខ្ពស់ផងដែរ

– បើកបង្អួច និងទ្វារនៅក្នុងហាងអំឡុងពេលកាត់សក់ និងបន្ទាប់ពីកាត់សក់រួចរាល់ដើម្បីឲ្យមានខ្យល់ចេញ-ចូលបានគ្រប់គ្រាន់

– បុគ្គលដែលមានបញ្ហាសុខភាព ឬមិនស្រួលខ្លួន ត្រូវស្វែងរកការពិនិត្យព្យាបាល ដោយហៅទៅលេខ ១១៥ ឬទៅមន្ទីពេទ្យរដ្ឋ ដោយមិនត្រូវមករកសេវាកាត់សក់ ថែរក្សាសម្ផស្សនិងសេវាពាក់ព័ន្ធឡើយ។ 

– ក្រោយពីកាត់សក់រួច ត្រូវមុជទឹក ដុសសាប៊ូ កក់សក់ សម្អាតខ្លួនប្រាណភ្លាមៗ មុននឹងជួបជាមួយសមាជិកក្រុមគ្រួសាររបស់ខ្លួននៅក្នុងផ្ទះ 

រូបតំណាង

ការណែនាំទាំងអស់មានមួយចំនួនក៏ធ្លាប់បានចេញពីក្រសួងសុខាភិបាលកន្លងមកដើម្បីការពារ និងទប់ស្តាត់ពីជំងឺកូវីដ ១៩ ដែរ ប៉ុន្តែក៏មានមួយចំនួនមិនមាននោះទេដូច្នេះដើម្បីជាការបន្ថែមក្នុងការការពារខ្លួនសម្រាប់ជាងកាត់សក់ និងអតិថិនគួរតែគោរពទៅតាមគោលការណ៍ដែលបានដែលមាននៅខាងលើនេះ ហើយត្រឹមតែប៉ុណ្ណោះគួរតែណែនាំក្រុមគ្រួសារ មិត្តរួមការងារ សាច់ញាតិទាំងអស់ឲ្យយល់ពីវិធីសាស្ត្រទាំងអស់នេះផងដែរ៕  

ប្រែសម្រួលដោយ៖ Seyha

from: https://tnaot.com/km/m/detail/article/9124452