Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចិនចាត់ថ្នាក់សត្វសុនខជាសត្វចិញ្ចឹម លែងជាអាហាររបស់មនុស្ស ក្រោយកូវីដ១៩

ក្រោយពីកើតមានឡើងនូវជំងឺរាលត្បាតកូវីដ១៩រួចមក អ្វីដែលគេដឹងនោះ គឺវីរុសកូរ៉ូណាបានចម្លងទៅមនុស្សជាលើកដំបូងចេញពី “ផ្សារសាច់សត្វ” នៅទីក្រុងវូហាន ប្រទេសចិន ដែលផ្សារនោះ មានសត្វរស់ច្រើនប្រភេទត្រូវបានគេដាក់លក់សម្រាប់ធ្វើជាអាហារ។ ដោយហេតុនេះហើយ ប្រទេសចិន បានសម្រេចដាក់ចេញនូវសេចក្តីណែនាំថ្មីៗជាច្រើន ស្តីពីប្រភេទសត្វណាខ្លះដែលអាចជាពូជសម្រាប់ជាអាហារ​។ ក្នុងសេចក្តីណែនាំថ្មីទាំងនោះ ឃើញមានការផ្លាស់ប្តូរមួយគួរឱ្យកត់សម្គាល់ គឺវិធានការមួយ​ដែលបានធ្វើការចាត់ថ្នាក់សត្វសុនខកែឱ្យទៅជាប្រភេទសត្វចិញ្ចឹម មិនមែនជាសត្វសម្រាប់ជាអាហារដូចមុននោះទេ។

រូបតំណាង

សញ្ញាណនៃការផ្លាស់ប្តូរជាផ្លូវការថ្មីមួយនេះ ក្រុមអ្នកសកម្មប្រឆាំងនឹងការបរិភោគសាច់សត្វសុនខនិងសត្វព្រៃ សង្ឃឹមថាវិធានការថ្មីនេះ នឹងអាចឈានទៅ មានការបញ្ឈប់ទាំងស្រុងក្នុងការអនុវត្តជាក់ស្តែងប្រចាំថ្ងៃផងដែរ។

រូបតំណាង

ជាមួយគ្នានេះ ក្រសួងកិច្ចការជនបទ និងកសិកម្មចិន ក៏បានលើកឡើងផងដែរកាលពីថ្ងៃពុធថា​ សត្វសុនខនឹងមិនត្រូវបានចាត់ទុកជាប្រភេទសាច់សត្វសម្រាប់ជាអាហារទៀតទេ ដែលនេះមានន័យថា សត្វសុនខលែងអាចយកទៅធ្វើជាម្ហូប ទឹកដោះគោ យករោម អាហារូបត្ថម្ភ ថ្នាំ​ វិស័យយោធា ឬវិស័យកីឡាទៀតទេ៕

រូបតំណាង

ប្រែសម្រួលដោយ៖ កញ្ញា ស៊ីរ័ត្ន

ប្រភព៖ CBS

from: https://tnaot.com/km/m/detail/article/9124155