តារាសម្ដែងធ្មេញច្រពើសកញ្ញា មាន សូនីតា បានចេញវីដេអូឃ្លីបដ៏ល្អមួយ ដោយបានសំណូមពរទៅកាន់បងប្អូនទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។
កញ្ញា មាន សូនីតា បានផ្ញើរសារថា៖”សូមឲ្យបងប្អូនទាំងអស់គ្នា ចូលរួមទាំងអស់គ្នាដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ បងប្អូនដែលចំណាកស្រុកគួរតែនៅដោយឡែកពីក្រុមគ្រួសារ រយៈ១៤ថ្ងៃសិន “។
តារាសម្តែងស្រីរូបនេះបានបន្ថែមទៀតថាទាំងនេះគឺជាការចែករំលែកចំណេះដឹងដែលខ្លួនមានទៅកាន់ប្រជាពលរដ្ឋថែរក្សាការពារ និងអនាម័យឲ្យបានខ្ពស់ ក្នុងគ្រាដែលកម្ពុជាកំពុងប្រឈមជាមួយមេរោគរាតត្បាតមួយនេះគឺកូវីដ១៩៕
អត្ថបទដោយ៖ លក្ខិណា