Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វៀតណាមបញ្ចេញកញ្ចប់ថវិកាជិត៣ពាន់លានដុល្លារ ជួយពលរដ្ឋនិងសហគ្រាស

នាយករដ្ឋមន្រ្ដី​វៀតណាម ​បានយល់ព្រម​លើកញ្ចប់​ថវិកា ចំនួន២,៦ពាន់លានដុល្លារអាមេរិក សម្រាប់ជួយ​ដល់អ្នកអត់ការងារធ្វើ ​និង​ក្រុមហ៊ុន​សហគ្រាសនានា ​រង​ផល​ប៉ះពាល់​ អំពីការឆ្លង​រាលដាល​ នៃ​ឆ្លងកូវី​ដ​១៩ នៅទូទាំងប្រទេស។

បើយោងតាមសារព័ត៌មានវៀតណាម Vietnamplus បានផ្សាយថា លោក Nguyen Xuan Phuc ​នាយករដ្ឋមន្ត្រី​វៀតណាម បានយល់ព្រមលើការអនុម័តកញ្ជាប់ថវិកា​ មានទឹកប្រាក់ ចំនួន៦២លានលានដុង (លុយវៀតណាម) ឬស្មើនឹង ២,៦៦ពាន់លានដុល្លារអាមេរិក សម្រាប់ជួយដល់អ្នករងផលប៉ះពាល់ពីការរាតត្បាត នៃវីរុសកូវីដ១៩ នៅទូទាំងប្រទេស។

ប្រភពព័ត៌មានដដែល បានបន្ដថា កញ្ចប់ថវិកាសន្ដិសុខសង្គមនេះ ក៏ជាផ្នែកមួយ នៃដំណោះស្រាយ សម្រាប់ជួយដល់ប្រជាជនវៀតណាម រងផលប៉ះពាល់ ពីការរីករាលដាល នៃវីរុសកូវីដ១៩។ កញ្ចប់ថវិកាសន្ដិសុខសង្គមនេះ ត្រូវបានចុះហត្ថលេខា ដោយលោកនាយករដ្ឋមន្រ្ដី។

ប្រភពព័ត៌មានដដែល បានបន្ដថា ស្ថិតក្រោមដំណោះស្រាយនេះ និយោជិតដែលឈប់ដោយឥតមានប្រាក់ឈ្នួល និងអ្នកដែលមានកិច្ចសន្យាការងារ ហើយត្រូវព្យួរការងារ យ៉ាងហោចណាស់ ក៏ទទួលបានប្រាក់ខែ៧៧ដុល្លារអាមេរិក ក្នុងមួយខែ។ រីឯបុគ្គលិក​កម្មករ​ក្រៅ​ម៉ោង ​ដែល​អត់​​ការងារ​ធ្វើ​ ហើយ​មិន​ទទួលបាន​អត្ថប្រយោជន៍​ពី​ការ​អត់​ការងារ​ធ្វើ នឹង​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ​ ក្នុងមួយខែ​១​លាន​ដុង​ ឬស្មើនឹង៤៣​ដុល្លា​រ។​

​ក្រសួង​ផែនការ​ និង​វិនិយោគ​វៀតណាម បាន​ប្រមណ​ថា មាន​កម្មករ​២៥០.០០០​នាក់ បាត់បង់​ការងារ ​នៅ​ត្រីមាស​នេះ។ ប៉ុន្ដែក្នុងរយៈពេលប៉ុន្មានខែខាងមុខ អាចនឹងមានកម្មករ ប្រហែល​១,៥​លានទៅ​២​លាន​នាក់ ប្រឈមនឹងការអត់ការងារធ្វើ។

  

​ជាមួយគ្នានេះដែរ ក្រសួងការងារវៀតណាម បានព្រមានថា ប្រសិនបើស្ថានភាពរាតត្បាត នៃវីរុសដ៏កាចសាហាវនេះ នៅតែបន្ដទៅមុខនេះ បុគ្គលិក និងកម្មករយ៉ាងហោចណាស់ ក៏៤០០ពាន់នាក់ អត់​ការងារ​ធ្វើ។ ស្ថិតក្នុងស្ថានភាពបែបនេះ អាចនឹងមានពលរដ្ឋប្រហែល​៣​លាន ​នឹង​ត្រូវ​បញ្ឈប់ ​ឬ​ផ្អាក​ការងារ​។​

បើ​គិត​ត្រឹម​ថ្ងៃ​ទី​១១​ ខែមេសា នៅក្នុងប្រទេសវៀតណាម ​មាន​អ្នក​ឆ្លងកូ​វីដ​១៩ កើនឡើងដល់​២៥៧​នាក់ ក្នុងនោះជាសះស្បើយ​១៤៤​នាក់​៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9123543