Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង៖ វិធីសាស្ត្រទប់ស្កាត់កូវីដ-១៩​របស់អាមេរិក ពិតជាយឺតយ៉ាវណាស់

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas នៅថ្ងៃទី​១១ ខែមេសា ​បានបញ្ជាក់ថា វិធីសាស្ត្រទប់ស្កាត់កូវីដ-១៩ របស់រដ្ឋាភិបាលអាមេរិក ពិតជាយឺតយ៉ាងខ្លាំងណាស់។ ដោយសារ​តែ​ករណី​នេះហើយ ទើបនៅអាមេរិកមាន​អ្នកឆ្លង​រាលដាល និងស្លាប់កើនឡើងខ្ពស់​។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas បានបញ្ជាក់ទៀតថា ចិនបាន​អនុវត្តវិធីសាស្ត្រយ៉ាងតឹងតែងបំផុត ទើបអាំចស្ទាក់ដំណើរការឆ្លងរាតត្បាត នៃកូវីដ-១៩ ឆ្ពោះទៅមុខបានយ៉ាងល្អបំផុត​។ ដោយឡែក​អាមេរិកវិញ បានមើលស្រាលលើស្ថានការណ៍ ក្នុងរយៈពេលវែង ដោយមិនទប់ស្កាត់ ទើបធ្វើឲ្យអ្នកឆ្លងកើនឡើងខ្ពស់បែបនេះ។​ លោក Heiko Maas បន្តទៀតថា វិធីសាស្ត្រទប់ស្កាត់ តាមបែបចិន និងអាមេរិក មានលក្ខណៈផ្ទុយគ្នាស្រឡះ​ ដោយមិនត្រូវបានយកមកអនុវត្ត នៅក្នុងតំបន់អឺរ៉ុបនោះឡើយ​ ដោយអឺរ៉ុបមានវិធានការទប់ស្កាត់ផ្សេងពីប្រទេសទាំងពីរនេះ​។

កាលពីសប្តាហ៍កន្លងមក អាល្លឺម៉ង់ និងប្រទេសមួយចំនួន បានថ្កោលទោស​ដល់អាមេរិក ​ដែលបានស្ទាក់ទិញទំនិញ និងបរិក្ខារពេទ្យ ​ដែលអឺរ៉ុបបានបញ្ជាទិញរួចរាល់​ហើយ។​ ជាមួយគ្នានេះដែរ អាល្លឺម៉ង់​បានទទូចឲ្យអាមេរិក​ ត្រូវតែគិតដល់ទំនាក់ទំនងអន្តរជាតិឲ្យល្អ​ឡើងវិញ ​ខណៈកំពុងប្រឈមនឹងវិបត្តិ ដែលបានបង្កឡើង ដោយកូវីដ-១៩។

ក្នុងរយៈពេល​២៤កន្លងមក ​អាមេរិកមានអ្នកស្លាប់​កើនដល់ទៅ​​២០៣៥នាក់ ហើយចំនួននេះខ្ពស់ជាងប្រទេសនានាទាំងអស់ នៅលើពិភពលោក។ ដោយឡែកអាល្លឺម៉ង់វិញ មានអ្នកឆ្លងសរុបទាំងអស់១២២១៧១នាក់ ចាប់តាំងពីការ​ផ្ទុះឡើង នៃកូវីដ-១៩ នោះមក ហើយមានអ្នកស្លាប់ជាង ២៧០០នាក់ប៉ុណ្ណោះ។ របាយការណ៍ទាំងនេះបានបង្ហាញតួលេខយ៉ាងច្បាស់ថា ចំនួនអ្នកស្លាប់នៅអាមេរិក ក្នុងមួយថ្ងៃ ជិតស្មើនឹងតួលេខអ្នកស្លាប់ដោយកូវីដ-១៩ សរុប នៅក្នុងប្រទេសអាល្លឺម៉ង់៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9123384