បើគិតត្រឹមវេលាម៉ោង១១ព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន មានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ ១៧ ១៩០នាក់ ក្នុងនោះស្លាប់ចំនួន៦៤១នាក់ និងជាសះស្បើយ ៤០៧៤នាក់។
ម៉ាឡេស៊ី ជាប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន ដោយមានអ្នកឆ្លង ចំនួន៤៣២៦នាក់ ក្នុងនោះស្លាប់៧០នាក់ និងជាសះស្បើយ ចំនួន១៨៣០នាក់។ ហ្វីលីពីន មានអ្នកឆ្លងកើនឡើង ៤១៩៥នាក់ ក្នុងនោះមានអ្នកស្លាប់ ២២១នាក់ និងអ្នកជាសះស្បើយ១៤០នាក់។ ឥណ្ឌូនេស៊ី មានអ្នកឆ្លង ៣៥១២នាក់ ក្នុងនោះស្លាប់៣០៦នាក់ និងជាសះស្បើយ ២៨២នាក់។ នៅក្នុងតំបន់អាស៊ាននេះ ឥណ្ឌូនេស៊ីជាប្រទេសមានអ្នកស្លាប់ដោយកូវីដ១៩ ច្រើនជាងគេ។
ថៃជាប្រទេសមានអ្នកឆ្លងច្រើនលំដាប់លេខ៤ នៅក្នុងតំបន់អាស៊ាន ដោយមានអ្នកឆ្លង២៤៧៣នាក់ ក្នុងនោះស្លាប់៣៣នាក់ និងជាសះស្បើយ ចំនួន១០១៣នាក់។ សិង្ហបុរី មានអ្នកឆ្លង១៩១០នាក់ ក្នុងនោះស្លាប់៧នាក់ និងជាសះស្បើយ៣៤៦០នាក់។ វៀតណាម មានអ្នកឆ្លង២៥៧នាក់ ក្នុងនោះជាសះស្បើយ១៤៤នាក់។ ប្រ៊ុយណេ មានអ្នកឆ្លងចំនួន១៣៥នាក់ ក្នុងនោះស្លាប់ម្នាក់ និងជាសះស្បើយ ចំនួន៩២នាក់។
កម្ពុជា មានអ្នកឆ្លងកូវីដ១៩ ចំនួន១១៩នាក់ ក្នុងនោះជាសះស្បើយចំនួន៧២នាក់។ មីយ៉ាន់ម៉ា មានអ្នកឆ្លងចំនួន២៨នាក់ ក្នុងនោះស្លាប់៣នាក់។ ឡាវ មានអ្នកឆ្លងចំនួន១៦នាក់៕ ប្រែសម្រួលដោយ Nuon