អ្នកនាង សុគន្ធ និសា គឺជាតារាតារាចម្រៀងម្នាក់ ដែលពោរពេញដោយទេពកោសល្យ និងមានរូបសម្រស់ស្រស់ស្អាត មិនប្រែប្រួលទៅតាមវ័យសោះ។
ជាក់ស្តែងថ្មីៗនេះអ្នកនាង សុគន្ធ និសា បានគ្រងឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ច្នៃឡើងតាមបែបម៉ូដត្នោតខ្មែរ មើលទៅពិតជាប្លែកខ្លាំងណាស់ ព្រោះថាបើមិនប្រាប់មានស្វាមីនោះ ច្បាស់ជាគិតថាក្រមុំហើយ។
ក្រោយពីអ្នកនាង សុគន្ធ និសា បានថតបង្ហាញ ម៉ូដសម្លៀកបំពាក់ឈុតកូនក្រមុំម៉ូដត្នោតខ្មែរនេះហើយ ធ្វើឲ្យមហាជនជាច្រើនកោតសរសើរ ពីភាពស្រស់ស្អាតមិនដាច់ពីមាត់ បែបនារីខ្មែរ ក្នុងការគ្រងឈុត សម្លៀកបំពាក់កូនក្រមុំឈុតនេះ ស្ទើរតែមើលមិនចង់ស្គាល់៕
អត្ថបទដោយ៖ លក្ខិណា