Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្រស់ Fan Bingbing នៅ​តែ​ស្អាតដូចក្មេង ទោះថត​កៀកមុខយ៉ាង​ណា

អ្នក​គាំទ្រ​កំពុង​តែ​ចាប់​អារម្មណ៍ ហើ់យ​ទ្រាំ​មិន​សរសើរ​មិន​បាន ជាមួយ​កម្រង​រូបភាព selfie ថ្មី ​របស់​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Fan Bingbing ដែល​បង្ហាញ​ឲ្យ​ឃើញសម្រស់​មិន​ចេះ​ចាស់ទោះ​នាង​មាន​វ័យ​ជ្រេ​ហើយ​ក៏​ដោយ។

​ត្រលប់​ចូល​សិល្បៈ​វិញ​​កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing នៅ​មាន​ផល​ពិបាក​ដោយ​សារ​រឿង​អាស្រូវ​គេច​ពន្ធ​កាល​ពី​ឆ្នាំ​ទៅ គួបផ្សំ​នឹង​ស្ថានភាព​ជំងឺកូវីដ១៩កំពុង​រីក​រាល​ដាល​ផង​នោះ បាន​ធ្វើ​ឲ្យតារាសម្ដែង​វ័យ​៣៩​ឆ្នាំ​រូប​នេះ បែរ​ទៅ​រក​ការ​បើក​ជំនួញ​លក់​គ្រឿង​សំអាងវិញ។ ដោយ​ជំនួញ​នេះ​ជោគជ័យ​ជា​ខ្លាំង ដោយ​គ្រប់​ផលិតផល​ដែល​តួ​រឿង ព្រះ​នាង​យេ​យេ​យក​មក​បង្ហាញ​គឺ​លក់​ដាច់​គ្មាន​សល់។

ដោយ​សារ​តែ​មាន​ពេល​ទំនេរ​ច្រើន​នៅ​ផ្ទះ ទើប​តារា​ស្រីកើត​ឆ្នាំ ១៩៨១ ឧស្សាហ៍​ Live ផ្ទាល់​ដើម្បី​ជជែក​គ្នា​ជាមួយអ្នក​គាំទ្រ។ លើស​ពី​នេះ កាល​ពី​ថ្ងៃទី ៩ ខែ​មេសា ឆ្នាំ២០២០ ​មុន​នេះ ស្រី​ស្អាត​ត្រកូល Fan បាន​បង្ហោះ​កម្រង​រូប​ selfie ថ្មី​ដែល​ថត​កៀក​មុខ បង្ហាញ​ឲ្យ​ឃើញ​នូវ​សម្រស់​សាច់​ចាំ​មិន​ចេះ​ចាស់។ អ្នក​គាំទ្រ​បាន​លាន់​មាត់​ថា ទោះ​បី​ជា​មាន​វ័យ​៣៩ឆ្នាំ​ហើយ​មែន តែ​ស្រី​ក្រមុំ​ល្មម​ៗ​ក៏​ប្រៀប​នឹង​តារា​ស្រី​រូប​នេះ​មិន​បាន​ដែរ៕

ប្រភព៖ kenh14

from: https://tnaot.com/km/m/detail/article/9123009