Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Real Madrid នៅតែចង់បាន Kane មកចូលរួមក្រុមនៅពេលខាងមុខ

ខ្សែប្រយុទ្ធ Harry Kane សញ្ជាតិអង់គ្លេស របស់ក្លិប Tottenham Hotspur កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាក្លិបធំៗមួយចំនួននៅទ្វីបអឺរ៉ុប ជាពិសេសគឺ ក្លិប Real Madrid តែម្តងដែលចង់បាននៅរដូវក្តៅនេះ។

យោងតាមកាសែតអេស្ប៉ាញ Mundo Deportivo បានឱ្យដឹងថា ក្លិប Real Madrid កំពុងតែចង់បានខ្សែប្រយុទ្ធ Kane មកជំនួសកន្លែងលេងរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema ដែលមានវ័យជ្រេទៅហើយ។

ក្រោមការដឹកនាំរបស់លោក Zinedine Zidane ក្លិប Real Madrid បានទិញចូលខ្សែប្រយុទ្ធ Luka Jovic ពី Eintracht Frankfurt កាលពីដើមរដូវកាលនេះ ជាមួយតម្លៃផ្ទេរ ៦០លានអឺរ៉ូ ដោយពួកគេរំពឹងថា អាចជួយរកគ្រាប់បាល់សម្រាប់ក្រុម ដូចដែលលេងនៅក្លិបចាស់ពីមុន ប៉ុន្តែជាក់ស្តែងខ្សែប្រយុទ្ធរូបនេះត្រូវបានអ្នកចាត់ការទូទៅសញ្ជាតិបារាំងដាក់ឱ្យនៅកៅអីបម្រុងទៅវិញ។

យ៉ាងណាមិញលោក Zidane បានងាកមកចាប់អារម្មណ៍ខ្សែប្រយុទ្ធ Kane វិញ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះមានបំណងចង់ចាកចេញពីទឹកដីអង់គ្លេស ក្រោយមិនអាចជួយឱ្យក្លិបឈ្នះពានរង្វាន់អ្វីទាល់តែសោះប៉ុន្មានរដូវចុងក្រោយមកនេះ។ Kane ត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្លាស់ទៅចូលរួមជាមួយក្លិប Juventus ផងដែរ ក្រោយខ្សែប្រយុទ្ធ Higuain អាចនឹងចាកចេញនៅរដូវក្តៅនេះ បន្ទាប់ពីកិច្ចសន្យាជាមួយក្លិបត្រូវអស់សុពលភាពក្រោយចប់រដូវកាលនេះ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន Kane កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ក្លិប Tottenham នៅឡើយ ក្រោយសាមីខ្លួនយល់ព្រមបន្តកិច្ចសន្យា ៦ឆ្នាំ ទៅមុខទៀត កាលពីឆ្នាំ២០១៨ កន្លងទៅ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖The Sun

from: https://tnaot.com/km/m/detail/article/9122981