Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្លាយខ្លួនជាឃាតករទាំងវ័យក្មេងដោយសារតែមិត្តរួមថ្នាក់ថាខ្លួនធាត់

១ ឧសភា, ២០០៤ សិស្សសាលាស្រីអាយុ ១១ ឆ្នាំម្នាក់បានប្រព្រឹត្តនូវបទល្មេីសដោយបានសម្លាប់ក្មេងស្រីម្នាក់ដែលជាមិត្តរួមថ្នាក់ ក្មេងស្រីដែលជាជនរងគ្រោះនោះមានឈ្នោះថា Satomi Mitarai អាយុ 12 ឆ្នាំ។ ដោយហេតុការណ៍នេះបានកេីតឡេីងនៅក្នុងបន្ទប់រៀនដែលគ្មានគេប្រេីប្រាស់មួយនៅកំឡុងពេលអាហារថ្ងៃត្រង់នៅឯសាលាមេតយ្យ Okubo នៅក្នុងខេត្ត Sasebo ។ 

( ឃាតករ )

បន្ទាប់ពីធ្វេីការសម្លាប់រួច ក្មេងស្រីឃាតករនោះក៏ទុកសាកសពរបស់ Mitarai នៅក្នុងបន្ទាប់នោះ​ រួចក៏ដេីរត្រលប់មកថ្នាក់រៀនវិញ, ទាំងសំលៀកបំពាក់របស់នាងប្រលាក់សុទ្ធតែឈាមនៅឡេីយ។

អ្នកគ្រូបន្ទុកថ្នាក់បន្ទាប់ពីមិនឃេីញវត្តមានសិស្សទាំងពីរនៅក្នុងថ្នាក់ក៏មានការព្រួយបារម្ភ, រួចអ្នកគ្រូក៏បានចេញទៅរកមេីលក៏ទៅបានរកឃេីញសាកសពរបស់ Mitarai ដោយចៃដន្យ ហេីយអ្នកគ្រូក៏បានខលទៅប្តឹងប៉ូលីសភ្លាមៗតែម្តងទៅ។

( ជនរងគ្រោះ )

បន្ទាប់ពីបានឃាត់ខ្លួននឹងបញ្ជូនខ្លួនក្មេងស្រីឃាតករនោះទៅកាន់ការិយាល័យប៉ូលីស, នាងត្រូវបានគេរាយការណ៍ថាបានទទួលព្រមសារភាពទោស, ហេីយនិយាយថា​ ” ខ្ញុំសុំទោស, ឲខ្ញុំសុំទោស ” ទៅកាន់ប៉ូលីសមិនឈប់។

នាងបានតំរូវឲនៅក្នុងប៉ុស្តិ៍ប៉ូលីសមួយយប់, នាងយំមិនឈប់, ហេីយមិនព្រមញុំអ្វីទាំងអស់ដែលប៉ូលីសទិញមកឲ។ តែក្រោយមកនាងក៏ព្រម បរិភោគនំបុ័ងនឹងផឹកទឹកផ្លែឈេី។

នាងបានប្រាប់ប៉ូលីសថានាងគ្មានគំនុំអីនឹងជនរងគ្រោះទេ ដោយថាវាគ្រាន់តែជាឧបទវហេតុប៉ុនណោះ។ តែបន្តិចក្រោយមក, នាងក៏បានសារភាពទៅប៉ូលីសថា នាង ហេីយនឹង Mitarai បានមានជំលោះជាមួយនឹងគ្នា​តាមការលេងសារនៅក្នុងប្រព័ន្ធ Internet ។ នាងបានប្រាប់ទៀតថា មកពី Mitarai បាននិយាយចំអកអំពីទម្ងន់របស់នាង ហេីយថែមទាំងហៅនាងថា ” ស្រីជ្រូកកាម៉ាប់” ។

នៅខែកញ្ញា ទី15, 2004, ចៅក្រមបានសំរេចធ្វេីការកាត់ក្តីដោយបញ្ជូនឲនាងទៅកាន់មណ្ឌលក្រែប្រែ​​រយៈពេលពីរឆ្នាំ ព្រោះដោយសារតែនាងមានអាយុក្មេងពេក​ ហេីយនៅថ្ងៃទី29 ឧសភា 2008 , ខាងចៅក្រមនៅមិនទាន់ប្រកាសឲក្មេងស្រីនោះមានសេរីភាពនៅឡេីយទេ ។

ឈ្នោះរបស់ក្មេងស្រីឃាតករនោះ ត្រូវបានខាងប៉ូលីសលាក់ទុក ដូច្នេះមកទល់ពេលនេះគ្មានអ្នកណាដឹងពីឈ្មោះពិតរបស់ក្មេងស្រីឃាតករនោះទេ ខាងប៉ូលីសនឹងសារពត៌មានតែងតែហៅនាងដោយឈ្នោះសំគាល់ថា​ “Girl’s A” ( ក្មេងស្រី ក​) ។

មិនយូរប៉ុន្នានរឿងក្តីរបស់នាងក៏មានមនុស្សចាប់អារម្មណ៍ច្រេីន ជាពិសេសគឺនៅតាមបណ្តាលប្រព័ន្ធ​ Internet រហូតដល់មានជា Fandom នឹងមានមនុស្សយកនាងបង្កេីតធ្វេីជា Internet Meme, រួមទាំង​ Fanart នឹង​Cosplay ទៀតផង។

ហេីយមនុស្សនៅតាមបណ្តាលប្រព័ន្ធ Internet បានដាក់ឈ្នោះហៅក្រៅឲនាងថា ” Nevada Tan ” ។ 

ពួកគេទាំងនោះចាត់ទុកនាងដូចជា​ តួរអង្គនៅក្នុងរឿងមួយ ( Fictional Character ) ។

មិនថែមតែប៉ុនណោះនៅក្នុង The Battle Royale ក៏មានតួរអង្គ​ inspired មកពីនាងមកដែរ។

ដោយ៖poopenny

សង្គមពណ៌ខ្មៅ

from: https://tnaot.com/km/m/detail/article/9122882