Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខ្លាំង! Barcelona ហ៊ានឱ្យថ្លៃនឿយហត់ Martinez កប់ពពកក្នុងមួយឆ្នាំ

ខ្សែប្រយុទ្ធ Lautaro Martinez សញ្ជាតិអាហ្សង់ទីន របស់ក្លិប Inter-Milan ត្រូវបានក្លិបយក្សនៅអេស្ប៉ាញ Barcelona ចាប់អារម្មណ៍យ៉ាងខ្លាំង ហើយពួកគេកំពុងតែដុតដៃដុតជើងនាំយកខ្សែប្រយុទ្ធរូបនេះម​កកាន់កីឡដ្ឋាន Camp Nou នៅរដូវក្តៅនេះផងដែរ។

យោងតាមបណ្តាញព័ត៌មាន Goal បានឱ្យដឹងថា ក្លិប Barcelona នឹងផ្តល់ថ្លៃនឿយហត់ចំពោះ Martinez ចំនួន ១០លានអឺរ៉ូ ក្នុងមួយឆ្នាំ ដើម្បីអន្ទងចិត្តខ្សែប្រយុទ្ធរូបនេះ ឱ្យយល់ព្រមផ្លាស់ចេញពីក្លិប Inter នៅរដូវក្តៅនេះ។

ចាប់តាំងពី Barcelona ដាក់ការចង់បានខ្សែប្រយុទ្ធរូបនេះមួយរយៈកន្លងមក គេនៅមិនទាន់ដឹងនៅឡើយទេ ពីតម្លៃខ្លួនផ្ទេរណាមួយដែលបានដាក់ស្នើទៅកាន់ Inter ប៉ុន្តែបើតាមអ្នកជំនាញបានឱ្យដឹងថា តម្លៃខ្លួនប្រហែល ១១០លានអឺរ៉ូ នឹងត្រូវផ្តល់ជូនសម្រាប់ក្លិបនៅអ៊ីតាលីមួយនេះ។

យ៉ាងណាមិញ ក្លិប Barcelona ក៏ត្រូវធ្វើការប្រជែងជាមួយក្លិបធំៗមួយចំនួនផងដែរ ក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធរូបនេះ ដោយរួមមានដូចជា Real Madrid និង Chelsea ជាដើម។

គួរបញ្ជាក់ផងដែរថា ជាងពាក់កណ្តាលរដូវកាលនេះ ខ្សែប្រយុទ្ធ Martinez រកបាន ១១គ្រាប់ និងប៉ះបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបានមួយ ១លើក ផងដែរ ក្រោយបង្ហាញខ្លួន ២២ប្រកួត កន្លងទៅ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Calciomercato

from: https://tnaot.com/km/m/detail/article/9122580