ខណៈពិភពលោកកំពុងវឹកវរជាមួយជំងឺកូវីដ១៩ ក្នុងនោះប្រទេសកម្ពុជាក៏កំពុងដុតដៃដុតជើងប្រើវិធានការទប់ស្កាត់ការរីករាលដាលជំងឺនេះដូចគ្នា។ ស្របពេលនេះបុណ្យចូលឆ្នាំខ្មែរក៏ជិតចូលមកដល់ តែដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋរាជរដ្ឋាភិបាលក៏បានផ្អាកបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្នុងឆ្នាំនេះសិន ដើម្បីបិទមិនឲ្យមានការជួបជុំដែលជាហេតុនាំឲ្យមានការឆ្លង។
ក្នុងខណៈពេលនេះ ភាពយន្តរឿងដុំហ្វីលចុងក្រោយ, The Last Reel (www.thelastreel.info) នឹងដាក់បញ្ចាំងជូនទស្សនាដោយឥតគិតថ្លៃចាប់ពីថ្ងៃច័ន្ទ ទី ១៣ ខែ មេសា ឆ្នាំ២០២០នាពេលខាងមុខនេះ។ មហាជននឹងអាចទស្សនាតាមonlineដោយឥតគិតថ្លៃតាមរយៈវេបសាយ Frame-io website ចាប់ពីថ្ងៃ ច័ន្ទ ទី ១៣ ខែ មេសា រហូតដល់ចុងខែមេសា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយជាផ្លូវការរបស់Facebook Page The Last Reel។
ក្នុងនោះខាងFacebook Page នឹងប្រកាសពី linkដែលលោកអ្នកអាចចូលទស្សនាបាននៅព្រឹកថ្ងៃ ច័ន្ទ ។
នេះគឺវិធីដ៏តូចមួយដែលក្រុមហ៊ុនភាពយន្តហនុមាន អាចចូលរួមចំណែកជួយសម្រួលដល់ការតានតឹងនិងផ្តល់ភាពញញឺមក្នុងរយៈពេលដ៏តូចមួយ ដូច្នេះសូមបងប្អូនទាំងអស់ថែទាំសុខភាព និងចូលរួមទប់ស្កាត់ទាំងអស់គ្នា៕
អត្ថបទ៖ ផេង ផលធិតា