Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បោះឆ្នោតសម័យកូវីដ-១៩ នៅកូរ៉េខាងត្បូង

ពលរដ្ឋកូរ៉េខាងត្បូង កាលពីថ្ងៃទី​១០ ខែមេសា​ បាននាំគ្នាទៅបោះឆ្នោត មុនពេលកំណត់ ខណៈប្រទេសនេះកំពុងតែឆ្លងរាលដាល ដោយវីរុសកូវីដ-១៩។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ពលរដ្ឋជាច្រើន​បានសម្រេច​ទៅ​បោះ​ឆ្នោត​ នៅទីតាំង​៣៥០០កន្លែង នៅទូទាំងប្រទេស រយៈពេល​២ថ្ងៃ ចាប់ពីថ្ងៃទី​១០ និង​១១ខែមេសា។ ការទៅបោះឆ្នោតមុនពេលកំណត់នេះ ក៏ដើម្បីកាត់បន្ថយការប្រជ្រៀតគ្នា ក្នុងថ្ងៃបោះឆ្នោតសកល នាថ្ងៃទី​១៥ ខែមេសា ។

អ្នកទៅបោះឆ្នោតទាំងអស់ ត្រូវតែពាក់ម៉ាស់ការពារ ពាក់ស្រោមដៃ ​និងត្រួតពិនិត្យ​កម្តៅ ​​​មុនពេលចូលទៅ​ក្នុងការិយាល័យបោះឆ្នោត ។ ប៉ុន្ដែអ្វីដែលចំណុចគួរឲ្យចាប់អារម្មបំផុត ក្នុងការបោះឆ្នោតជ្រើស​រើស​មាជិកសភា នាពេលនេះ មានការិយាល័យបោះឆ្នោត ចំនួន៨កន្លែង រៀបចំ​ទុកសម្រាប់អ្នកជំងឺកូវីដ-១៩ ចំនួន ៣០០០នាក់​ ក៏ដូចជាបុគ្គលិកសុខាភិបាល​ ចំនួន៩០០នាក់ ស្ថិតនៅក្នុងតំបន់រងផលប៉ះពាល់ខ្លាំងជាងគេ​ ក្នុងនោះ​មានទីក្រុងសេអ៊ូល និង ទីក្រុងដេហ្គូ ជាដើម។ ជាមួយគ្នានេះ រដ្ឋាភិបាលបានរៀបចំសម្រាប់ពលរដ្ឋ​ដែលបានកាត់ផ្តាច់ ដោយសង័្សយឆ្លងកូវីដ ​ចំនួន៤៦៥០០នាក់ ត្រូវបោះឆ្នោតនៅនឹងកន្លែង​។

ទីក្រុងដេហ្គូ (Daegu)​ ជាសម្បុក កូវីដ-១៩​ កាលពីថ្ងៃទី១០ ខែមេសា ជាលើកដំបូង​ តែរហូតមកដល់ពេលនេះ មិនមានករណីឆ្លងកូវីដ-១៩ ណាមួយឡើយ ​ចាប់តាំងពីខែកុម្ភៈមក។ ជាមួយគ្នានេះដែរ ចំនួនអ្នកឆ្លង​ក្នុង​រយៈពេល​២៤ម៉ោង ក៏បានធ្លាក់ចុះ មកនៅសល់ត្រឹមតែ​២៧នាក់​ ក្នុងមួយថ្ងៃ ហើយនេះជារឿងដ៏ល្អប្រសើរបំផុត នៅក្នុងប្រទេសកូវ៉េខាងត្បូង។

បច្ចុប្បន្ន កូរ៉េខាងត្បូង មានអ្នកឆ្លងវីរុសកូវីដ១៩ ជាង ១ម៉ឺននាក់ ស្លាប់​២០៨នាក់ និងជាងសះស្បើយ​ មានរហូតដល់ទៅ​ជាង៧ពាន់នាក់​៕​ ប្រែសម្រួលោដយ៖ MEO

from: https://tnaot.com/km/m/detail/article/9122426