Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូវីដ១៩សម្លាប់មនុស្សនៅលើពិភពលោក ជាង៧ពាន់នាក់ ក្នុងរយៈពេល២៤ម៉ោង

បើយោងតាមវើលដូម៉ែទ័រ បានឲ្យដឹងថា បើគិតត្រឹមក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានអ្នកឆ្លងថ្មី នៃកូវីដ១៩ នៅលើពិភពលោក កើនឡើង៩៤៦២៩នាក និងស្លាប់៧០០៣នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប កើនឡើងដល់ ១ ៦៩៨ ៨៨១ ក្នុងនោះស្លាប់ ១០២៧១៨ និងជាសះស្បើយ ៣៧៦ ២៥៤នាក់។ ចំនួននេះគិតត្រឹមម៉ោង៩ព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ចំនួនអ្នកឆ្លង និងស្លាប់ នៅលើពិភពលោក មិនទាន់មានសញ្ញាណាមួយថមថយនោះឡើយ ថ្វីបើប្រទេសអាស៊ីមួយចំនួនគ្រប់គ្រងបានក្ដី។

មហាអំណាចលេខ១របស់ពិភពលោក​ទាំងសេដ្ឋកិច្ច និងយោធា បានក្លាយជាប្រទេសមានអ្នកឆ្លងច្រើនជាងគេបំផុត។ អាមេរិកមានអ្នកឆ្លងវីរុសកូវីដ១៩ កើនឡើងដល់ ៥០២ ៨៧៦នាក់ ក្នុងនោះស្លាប់ ១៨ ៧៤៧នាក់ និងជាសះស្បើយ ២៧៣១៤នាក់។

ដោយឡែកអេស្ប៉ាញ ជាប្រទេសមានអ្នកឆ្លងច្រើនលំដាប់លេខ២ នៅទូទាំងពិភពលោក ដោយមានអ្នកផ្ទុក ចំនួន ១៥៨ ២៧៣នាក់ ក្នុងនោះស្លាប់ ១៦ ០៨១នាក់ និងជាសះស្បើយ ៥៥៦៦៨នាក់។ រីឯអ៊ីតាលី ជាប្រទេសមានអ្នកឆ្លងលំដាប់លេខ៣ នៅលើពិភពលោក ដោយមានអ្នកឆ្លង ចំនួន ១៤៧ ៥៧៧នាក់ ក្នុងនោះស្លាប់ ចំនួន១៨ ៨៤៩នាក់ និងជាសះស្បើយ ចំនួន៣០៤៥៥នាក់។

ទោះជាយ៉ាងណា អ៊ីតាលី ក៏នៅតែជាប្រទេសមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ច្រើនជាងគេបំផុត នៅលើពិភពលោក។ ដោយឡែកទីក្រុងវូហាន ជាទីផ្ទុះឡើង នៃវីរុសដ៏កាចសាហាវនេះ ហើយត្រូវបិទទីក្រុង​ទាំងមូលក្ដី តែរហូតមកដល់ពេលនេះ ត្រូវបានគ្រប់គ្រងទាំងស្រុង និងលុបចោលនូវច្បាប់បម្រាមគោចរនោះវិញហើយ។ ពលរដ្ឋនៅទីនោះ អាចធ្វើដំណើរទៅប្រកបអាជីវកម្មឡើងវិញជាធម្មតា៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9122198