Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បារាំងមាននាវិក៥០នាក់ នៅលើនាវាផ្ទុកយន្តហោះ ឆ្លងកូវីដ-១៩

បារាំង បានបញ្ជាក់ថា មាននាវិក៥០នាក់នៅលើនាវាផ្ទុកយន្តហោះ Charles de Gaulle ឆ្លងកូវីដ-១៩។ ក្រសួងការពារជាតិបារាំង បានបញ្ជាក់ថា ពេលនេះ នាវាផ្ទុកយន្តហោះ បានកាត់បន្ថយពេលវេលាបំពេញបេសកកម្ម ហើយវិលត្រឡប់មកកាន់កំពង់ផែ Toulon វិញ។

ក្រុមគ្រូពេទ្យយោធា បានបញ្ជូនទៅកាន់នាវាផ្ទុកយន្ត Charles de Gaulle ដើម្បីព្យាបាលជាបឋមដល់កម្លាំងទាហាន។ នៅ​ក្នុងចំណោមទាហាន៦៦នាក់ ត្រូវបានធ្វើតេស្ត រកឃើញមានកងទ័ព ចំនួន​៥០នាក់​ឆ្លងកូវីដ-១៩។

ជាមួយគ្នានេះដែរ នាវិក៣នាក់ នៅលើនាវាផ្ទុកយន្តហោះ Charles de Gaulle ត្រូវបានបញ្ជូនចេញពីនាវាតាមឧទ្ធម្ភាគចក្រ ដោយសារតែស្ថានភាពធ្ងន់ ប៉ុន្តែមិនគ្រោះថ្នាក់ដល់សុខភាពនោះឡើយ។

ក្រុមគ្រូពេទ្យយោធា នៅលើនាវា​ផ្ទុកយន្តហោះ​ បានស្រាវជ្រាវ និងអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូវីដ-១៩។ នាវិកនៅលើនាវាផ្ទុកយន្តហោះ​មានទាំងអស់​១៧៦០នាក់​។

នាវាផ្ទុកយន្តហោះដ៏សំខាន់របស់បារាំង ក្លាយទៅជាសម្បុកកូវីដ-១៩។ កន្លងមក នាវាផ្ទុកយន្តហោះចំនួន៤គ្រឿងរបស់អាមេរិក ក៏មានអ្នកឆ្លងកូវីដ-១៩​ ផងដែរ។ រីឯនាវា​ផ្ទុក​យន្តហោះ Charles de Gaulle របស់បារាំង ប្រវែង ២៦១ម៉ែត្រ ទទឹង​៦៤ម៉ែត្រ មានចំណុះ៥២៥០០តោន​៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9122192