Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វិធីសាស្ត្រវាស់កម្តៅក្នុងខ្លួនមនុស្សឲ្យបានត្រឹមត្រូវ

ដោយសារតែមានការរីករាលដាលនៃជំងឺកូវីដ ១៩ ត្រូវតម្រូវឲ្យប្រជាជនគ្រប់រូបមានការវាស់សីតុណ្ហភាពក្នុងខ្លួនជាប្រចាំ។ វិធីក្នុងការវាស់សីតុណ្ហភាពបែបនេះយើងអាចវាស់ដោយខ្លួនឯងបាននៅផ្ទះដោយប្រើឧបករណ៍ទែម៉ូម៉ែត្របារត ឬឧបករណ៍វាស់ផ្សេងៗទៀតដែលអាចរកទិញបាននៅតាមឱសថស្ថាននានា។​ ប្រសិនបើអ្នកវាស់កម្តៅ​លើសពី ៣៧.៥ អង្សាសេនោះអ្នកអាចប្រឈមនឹងជំងឺកូវីដ ១៩ ឬអាចនឹងមានរោគសញ្ញានៃជំងឺផ្សេងៗទៀតដូចជាឈឺបំពង់ក ក្អក កណ្តាស់ ហៀរសំបោរជាដើម។​ ក្នុងន័យនេះគឺយើងត្រូវតែវាស់ឲ្យបានត្រឹមត្រូវ និងការពារខ្លួនរបស់អ្នកពីការកើតជំងឺផ្សេងៗផងដែរ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រវាស់កម្តៅក្នុងខ្លួនមនុស្សនិងការប្រើប្រាស់ឧបករណ៍ឲ្យបានត្រឹមត្រូវ ៖ ​

-ឧបករណ៍វាស់កម្តៅ

រូបតំណាង

ឧបករណ៍ទែម៉ូម៉ែត្របារតមួយនេះងាយស្រួលស្វែងរក ប្រើប្រាស់ និងមានតម្លៃថោកសមរម្យ ប៉ុន្តែគ្រាន់តែងាយនឹងបែកបាក់ជាទីបំផុតប្រសិនជាយើងប្រើប្រាស់មិនបានត្រឹមត្រូវ។ វិធីប្រើប្រាស់គឺត្រូវគ្រលាស់ដល់បារតធ្លាក់ដល់ចំណុចក្រោម ៣៥ អង្សាជាមុនសិន។

– សីតុណ្ហភាពកម្តៅនៅក្នុងខ្លួន​

រូបតំណាង

សីតុណ្ហភាពធម្មតារបស់មនុស្សគឺ ៣៦ អង្សាសេ។ ប្រសិនបើសីតុណ្ហភាពត្រូវបានវាស់នៅត្រង់ក្លៀកលើសពី ៣៧.៥ អង្សាសេ ឬលើសពី ៣៨ អង្សាសេនោះមានន័យថាអ្នកកំពុងតែមានអាការក្តៅខ្លួន។

– ការវាស់ត្រង់ក្លៀក

រូបតំណាង

ការវាស់នៅត្រង់នេះត្រឹមត្រូវបំផុតសម្រាប់មនុស្សគ្រប់វ័យ ជាពិសេសក្មេងៗ។

វិធីវាស់កម្តៅ៖ វិធីក្នុងការប្រើប្រាស់គឺត្រូវគ្រលាស់ដល់បារតធ្លាក់ដល់ចំណុចក្រោម ៣៥ អង្សាបន្ទាប់មកកៀបជាមួយក្លៀកក្នុងរយៈពេល ២-៣ នាទី។  

ប្រយ័ត្ន៖ បើវាស់លើក្មេងតូចៗត្រូវប្រយ័ត្នកុំឲ្យគាត់ធ្វើចលនាច្រើន វាអាចនឹងចេញលទ្ធផលមិនត្រឹមត្រូវ។

– ការវាស់ត្រង់រន្ធត្រចៀក

រូបតំណាង

ការវាស់នៅត្រង់នេះត្រឹមត្រូវបំផុតសម្រាប់ទារកចាប់ពី ៣ ខែឡើងទៅព្រោះទំហំនៃប្រឡាយត្រចៀកមានទំហំធំល្មមសម្រាប់វាស់ឧបករណ៍មានពន្លឺអ៊ីនហ្វ្រារ៉េដ ដែលអាចជ្រាបចូលក្នុងត្រចៀកបាន។

វិធីវាស់កម្តៅ៖ អ្នកគួរតែប្រើឧបករណ៍ដែលមានពន្លឺអ៊ីនហ្វ្រារ៉េដបាញ់ចូលប្រលោះត្រចៀកប្រហែល ២-៣ វិនាទីនិងគួរតែវាស់ ២ ដងដើម្បីរកមធ្យមភាគ។

– ការវាស់ត្រង់ក្រោមអណ្តាត

រូបតំណាង

ការវាស់នៅត្រង់នេះត្រឹមត្រូវបំផុតសម្រាប់ក្មេងតូចៗអាយុលើសពី ៥ ឆ្នាំព្រោះពួកគេមិនអាចខាំក្បាលបារតបាន ប៉ុន្តែនេះជាវិធីសាស្ត្រពេញនិយមសម្រាប់វ័យនេះព្រោះលទ្ធផលគឺជាក់ស្តែង និងត្រឹមត្រូវ។

វិធីវាស់កម្តៅ៖ ដាក់ក្បាលបារតប្រាក់នៅក្រោមអណ្តាតព្រោះវាជាតំបន់ដែលមានសរសៃឈាមវ៉ែនច្រើន និងទទួលបានសីតុណ្ហភាពត្រឹមត្រូវបំផុត មួយវិញទៀតត្រូវវាស់ក្នុងរយៈពេល៣ នាទី។

ការប្រុងប្រយ័ត្ន: នៅពេលវាស់កម្តៅមិនត្រូវឲ្យក្មេងៗដកដង្ហើមតាមមាត់​ ហើយមិនគួរផឹកទឹកក្តៅ ឬត្រជាក់មុនពេលវាស់រយៈពេល ១០-១៥ នាទី។

– ការវាស់ត្រង់រន្ធគូថ

រូបតំណាង

ការវាស់នៅត្រង់នេះត្រឹមត្រូវបំផុតសម្រាប់ទារកអាយុក្រោម ១ ឆ្នាំ។

វិធីវាស់កម្តៅ​៖ វិធីសាស្ត្រនេះនឹងទទួលបានសីតុណ្ហភាពស្នូលរបស់រាងកាយ ដោយយកចុងបារតបញ្ចូលក្នុងរន្ធគូថទារកជម្រៅប្រហែល ១ អ៊ីញរយៈពេល ២ នាទី។ ពេលវាស់ត្រូវសង្កត់បារតនិងកាន់ឲ្យជាប់កុំឲ្យទឹកហូរចូលគូថទារក។​

ប្រយ័ត្ន៖ ត្រូវធ្វើឱ្យបានត្រឹមត្រូវ ប្រសិនជាប្រហែសអាចមុជស្បែកគូថរបស់ទារកបាន។

– ការវាស់ត្រង់ថ្ងាស

រូបតំណាង

ការវាស់នៅត្រង់នេះត្រឹមត្រូវបំផុតសម្រាប់មនុស្សគ្រប់វ័យ។  

វិធីវាស់កម្តៅ៖ ប្រើឧបករណ៍វាស់នៅត្រង់ថ្ងាសរយៈពេល ១៥ វិនាទីរហូតដល់កម្រិតលេខបញ្ឈប់។

ប្រយ័ត្ន៖ កុំឲ្យមានចលនានៅពេលដែលវាស់កម្តៅ។

សរុបសេចក្តីមកប្រសិនវាស់កម្តៅលើសពី ៣៧.៥ អង្សាសេ និងមានអាការគ្រុនក្តៅធម្មតាអ្នកគួរតែសម្រាកឱ្យបានច្រើន ទទួលទឹកឱ្យបានច្រើន និងលេបថ្នាំបញ្ចុះកម្តៅ។ ប្រសិនបើនៅតែមិនប្រសើរឡើងក្នុងរយៈពេល ៣-៤ ថ្ងៃអ្នកគួរតែទៅជួបគ្រូពេទ្យជំនាញដើម្បីពិនិត្យ និងសម្រាកព្យាបាលត្រឹមត្រូវពីព្រោះតែអំឡុងពេលនេះគឺពិតជាមានការភ័យខ្លាចជាខ្លាំងនៃការកើតជំងឺកូវីដ ១៩៕ 

ប្រែសម្រួលដោយ៖  Seyha 

from: https://tnaot.com/km/m/detail/article/9120538