Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឡានដឹកដី វ៉ាឡានមួយទៀតមិនផុត ធ្លាក់ចូលប្រឡាយ អ្នកបើកមិនដឹងថាស្លាប់ឬរស់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តបែនដឹកដីមួយគ្រឿង វ៉ាជែងមិនប្រយ័ត្នរេចង្កូតធ្លាក់ចូលទឹកប្រឡាយប៉ុន្តែពេលចុះទៅរក ស្រាប់តែបាត់អ្នកបើកបរមិនឃើញសង្ស័យថា ស្លាប់នៅក្រោមរថយន្ត។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២៖៣០នាទីរសៀលថ្ងៃទី១០ ខែមេសាឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុងថៃហ្គ័រ ភូមិចំពុះក្អែកសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

បើតាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-0732 បើកបរតាមបណ្ដោយផ្លូវថៃហ្គ័រ ក្នុងទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុស្រាប់តែបានវ៉ារថយន្តមួយគ្រឿងទៀត ប៉ុន្តែរថយន្តបានរេចង្កូចធ្លាក់ចូលទឹកប្រឡាយតែម្ដង ខណៈភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាចុះទៅជួយរាវរក ដើម្បីស្រង់យកតៃកុងរថយន្តយកមកលើគោកតែមិនឃើញ មិនដឹងថា តៃកុងរត់គេចខ្លួនឬលង់ទឹកស្លាប់នោះទេ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ ដោយបានចុះទៅពិនិត្យនិងបានហៅរថយន្តស្ទូច ដើម្បីស្ទូចយករថយន្តមកលើគោក នឹងរាវរកអ្នកបើកបររថយន្ត ប៉ុន្តែមិនដឹងថាតើលង់ទឹកស្លាប់ឬក៏រត់គេចខ្លួននោះទេ៕ ដោយ៖ សាម

from: https://tnaot.com/km/m/detail/article/9119965