Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្ដេចក្រឡាហោម បញ្ជាឱ្យអនុវត្តឲ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាព លើការដាក់កំហិតធ្វើដំណើរ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់មន្ត្រីរាជធានី-ខេត្តទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

នៅក្នុងសេចក្ដីប្រកាសដែលចេញផ្សាយនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ សម្ដេចក្រឡាហោម បានដាក់ចេញបទបញ្ជាចំនួន ៧ ចំណុច ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការធ្វើដំណើរឆ្លងពីរាជធានីទៅខេត្ត ឬពីខេត្តមួយទៅខេត្តមួយ។ ខណៈខាងក្រោមនេះគឺជាបទបញ្ជាទាំង ៧ ចំណុច៖

ទី១-ត្រូវដឹកនាំកងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ច របស់ខ្លួន ក្នុងការសហការរៀបចំគោលដៅត្រួតពិនិត្យ និងការហាមឃាត់ការធ្វើដំណើរស្របតាមបញ្ជារបស់រាជរដ្ឋាភិបាល

ទី-២ ត្រូវសម្របសម្រួលក្នុងការធ្វើដំណើរឆ្លងកាត់ចេញចូល រាជធានី-ខេត្ត

ទី៣-ត្រូវយកចិត្តដាក់ការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ចំពោះគោលដៅនយោបាយ ការទូត និងការវិនិយោគ ដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

ទី៤-ក្នុងការអនុវត្តបទបញ្ជាខាងលើនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ត្រូវខិតខំសម្របសម្រួលដោះស្រាយ និងបញ្ចៀសឲ្យបាននូវអំពើហិង្សាគ្រប់រូបភាព ហើយត្រូវខិតខំធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យយល់អំពីគោលបំណងរបស់រាជរដ្ឋាភិបាល និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩នៅកម្ពុជា

ទី-៥ ប្រមូលកងកម្លាំងសរុប និងមធ្យោបាយសរុបក្នុងការអនុវត្តន៍បទបញ្ជារាជរដ្ឋាភិបាល និងគ្រប់គ្រងស្ថានការនៅតាមមូលដ្ឋានរបស់ខ្លួន

ទី៦-ត្រូវរៀបចំក្រុមប្រចាំការ ដើម្បីប្រមូលព័ត៌មានដែលបានកើតឡើងក្នុងរាជធានី -ខេត្ត របស់ខ្លួនពាក់ព័ន្ធនឹងការអនុវត្តបទបញ្ជានេះ ហើយត្រូវខិតខំសម្របសម្រួលដោះស្រាយបាតុភាពនានាឲ្យបានល្អប្រសើរ

ទី៧-ចំពោះខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ត្រូវបន្ដសម្របសម្រូលជាមួយភាគីថៃ ក្នុងករណីដែលមានប្រជាពលរដ្ឋ វិលត្រលប់ចូលមកកម្ពុជាតាមច្រកព្រំដែនកំណត់ណាមួយ ដែលបានឯកភាពគ្នា ដើម្បីងាយស្រួលក្នុងការសម្របសម្រួល និងគ្រប់គ្រង៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9119694