Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វៀតណាមធ្វើប្រតិបត្ដិការជាមួយអូស្រ្ដាលី ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

ដោយសារវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី ឬវីរុសកូរ៉ូណា ហៅកាត់ កូវីដ១៩ កំពុងតែរាតត្បាតពាសពេញពិភពលោក រហូតបណ្ដាប្រទេសនានាបិទប្រទេស ហើយប្រកាសសង្រ្គាមនោះមក​វៀតណាម​ក៏បានពិភាក្សាគ្នា​ជាឧភតោភាគីជាមួយនឹងអូស្រ្ដាលី តាមទូរស័ព្ទ ស្ដីអំពីកិច្ចសហប្រតិបត្ដិការប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវនេះ។

បណ្ដាញផ្សព្វផ្សាយរបស់វៀតណាម Vovworld បានផ្សាយថា លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម កាលពីថ្ងៃទី៩ ខែមេសា បានពិភាក្សាគ្នាតាមទូរស័ព្ទជាមួយនឹងសមភាគីអូស្រ្ដាលី លោក Scott Morrison ស្ដីអំពីកិច្ចសហប្រតិបត្ដិការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ លោកនាយករដ្ឋមន្រ្ដីបានប្រាប់ដល់សមភាគីអូស្រ្ដាលីថា វៀតណាម អាចគ្រប់គ្រងស្ថានភាពវីរុសកូវីដ១៩បានល្អ នៅក្នុងតំបន់។ ដូច្នេះ វៀតណាម អាចចែករំលែកបទពិសោធ ដើម្បីដោះស្រាយបញ្ហាជំងឺនេះបាន។

ក្រៅពីការពិភាក្សាលើកិច្ចសហប្រតិបត្ដិការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩នេះ នាយករដ្ឋមន្រ្ដីទាំង២ ក៏បានសន្យាឲ្យក្លាយជាមិត្តភាពយុទ្ធសាស្រ្ដស៊ីជម្រៅ រវាងអូស្រ្ដាលី និងវៀតណាម លើវិស័យទំនាក់ទំនងសំខាន់ៗ មានជាអាទិ៍ ក្រសួងការបរទេស ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច។ ជាមួយគ្នានេះដែរ អូស្រ្ដាលី និងវៀតណាម ក៏បានពិភាក្សាគ្នាស្វែងរកវិធីសាស្រ្ដ ដើម្បីស្ដារឡើងវិញនូវវិស័យទេស​ចរណ៍ អាកាសចរណ៍ និងប្រជាពលរដ្ឋ នៃប្រទេសទាំង២ ក្រោយរួចផុតពីការរាតត្បាត នៃវីរុសដ៏កាចសាហាវនេះ។

បើគិតត្រឹមវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែមេសា​ ឆ្នាំ២០២០ នៅក្នុងប្រទេសវៀតណាម មានអ្នកឆ្លងកូវីដ១៩ ចំនួន២៥៥នាក់ ក្នុងនោះជាសះស្បើយ ១៤៤នាក់។ ដោយឡែកប្រទេសអូស្រ្ដាលី វិញ មានអ្នក ឆ្លង វីរុសនេះ ចំនួន៦១៥២នាក់ ក្នុងនោះស្លាប់៥៣នាក់ និងជាសះស្បើយ ចំនួន២៩៨៧នាក់។ នេះបើយោងតាមតួលេខរបស់វើលដូម៉ែទ័រ ចេញផ្សាយ នៅវេលាខាងលើ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9119578