Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គង់ ចាន់ស្រីមុំ និង ជា វណ្ណារិទ្ធ សុំចិត្តបងប្អូនរួមគ្នាបញ្ឍប់ កូវីដ១៩ ក្នុងប្រទេសកម្ពុជា

កាលពីយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ គេសង្កេតឃើញប្រជាពលរដ្ឋមួយចំនួន បានសម្រុក ចេញពី រាជធានី ភ្នំពេញ ទៅស្រុកវិញ ជាហេតុធ្វើឲ្យ មហាជនជាច្រើន ហួសចិត្តពីទង្វើនេះ ដែល មិនបានគិតដល់សុវត្ថិភាពសុខភាពក្រុមគ្រួសារនៅឯស្រុកកំណើត និងប្រទេសជាតិ។

ជាមួយគ្នានោះដែរអ្នកនាង គង់ ចាន់ស្រីមុំ និងលោក ជា វណ្ណារិទ្ធ បានសំណូមពរដល់បងប្អូនកុំគិតថា​ ការផ្អាកចូលឆ្នាំដោយមិនបានឈប់សម្រាកគឺជាការផ្តាច់ទំនាក់ទំនងរវាងបងប្អូននិងក្រុមគ្រួសារអោយសោះ​ តែនេះជាវិធានការដើម្បីទប់ស្កាត់កុំអោយមានការឆ្លងរីករាលដាល​ ។

អ្នកនាង គង់ ចាន់ស្រីមុំ បានបន្ថែមថា ព្រោះជំងឺនេះមិនស្គាល់បងប្អូន​ ក្រុមគ្រួសារ​ យាយតា​ ប្រុសស្រី​ ឬ​ ឋានៈអ្វី​ មានក្រនោះទេ​ បើបងប្អូនជំនះ​ ចុងក្រោយមានតែវិប្បដិសារីប៉ុណ្ណោះ​ ដូច្នេះទាន់យើងអាចគ្រាប់គ្រងស្ថានការណ៍ បានសូមមេត្តារួបរួមគ្នាបន្តទៀត​ប្រយុទ្ធប្រឆាំងនិង​ ដើម្បីបញ្ឍប់​ កូវីដ១៩​ ក្នុងប្រទេសកម្ពុជា​៕

ដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9119472