Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខណៈ​វិស័យ​ភាពយន្ត​ពិភពលោក​កំពុង​គាំង​ស្ទះ ចិន​សម្រុក​ថត​រឿង​ថ្មី​ៗយ៉ាងញាប់ដៃញាប់ជើង

ខណៈ​វិស័យ​ភាពយន្ត​ហូលីវូដ​ក៏ដូច​ជា​បណ្ដា​ប្រទេស​ផ្សេង​កំពុង​ត្រូវ​ផ្អាក និង​បិទ​រោងកុន​ទាំង​ស្រុង​នោះព្រោះ​ជំងឺផ្លូវ​ដង្ហើមថ្មី​នោះ ត​ចិន​ចាប់​ផ្ដើម​ដំណើរវិស័យភាពយន្ត​ឡើង​វិញ។ ​ខ្សែ​ភាពយន្តថ្មីៗ​ចាប់​ផ្ដើម​ថត​វិញឡើងវិញ​ជា​បន្តបន្ទាប់ ហើយ​រោងកុន​ក៏​បើក​ឡើង​វិញ​ជា​បណ្ដើរ​ៗផងដែរ។

អស់​ប្រមាណ​ជា​៤​ខែ​ ក្រោយ​រង​ការ​ជះ​ឥទ្ធិពល​ដ៏​ខ្លាំង​ពី​ជំងឺផ្លូវ​ដង្ហើមថ្មី  នៅ​ពេល​នេះ​ប្រទេស​ចិន​ចាប់​ផ្ដើម​ដំណើរ​ឡើង​វិញ​នូវ​គ្រប់​វិស័យ ដោយ​ក្នុង​នោះ​រួម​បញ្ចូលទាំង​វិស័យ​ភាពយន្តដូចគ្នា។ ការ​ដំណើរ​ឡើង​វិញ​នេះ គឺកើត​ឡើង​ខណៈ​វិស័យ​ភាពយន្ត​ពិភពលោក​ជាប់​គាំង​ទាំង​ស្រុង ដោយ​រោងកុន​ភាគ​ច្រើន​ត្រូវបិទ គម្រោង​ថត​ថ្មី​ត្រូវ​ផ្អាក។

ជាក់ស្ដែង រឿង​ធំ​ៗ​របស់​តារា​ល្បីៗ​ជួរ​មុខ​ចិន​ជា​ច្រើន​ដូច​ជា Yang Mi, Wang Yi Bo, Zhao Li Ying, Yang Zi សុទ្ធតែ​បន្ត​ថត​ឡើង​វិញ​ទាំង​អស់។

ខាង​ក្រោម​នេះ គឺ​ជា​ខ្សែ​ភាពយន្ត​ភាគ​ខ្នាត​ទុន​ធំ​របស់​តារា​ចិន​ដែល​កំពុង​ថត​ឡើង​វិញ​ក្រោយ​ត្រូវ​ផ្អាក​២​ខែ។

១. The Legend of Fei (Wang Yi Bo និង Zhao Li Ying)

២. Thank You Doctors (Yang Mi និង Bai Wu)

៣. To Dear Myself (Liu Shishi និង Zhu Yilong)

៤. The Golden Hairpin (Yang Zi និង Wu Yifan)

៥. Princess Changge (Dilraba និង Wu Lei)

ប្រភព៖ Kenh14   

from: https://tnaot.com/km/m/detail/article/9119425