Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋាភិបាលថៃ ស្នើពលរដ្ឋជាប់នៅក្រៅប្រទេស​ ១៥ពាន់នាក់ផ្អាកវិលមកប្រទេសកំណើតសិន

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានស្នើដល់ពលរដ្ឋថៃ ដែលជាប់នៅក្រៅប្រទេស​ ត្រូវបន្តស្នាក់នៅទីនោះមួយរយៈសិនទៅ កុំវិលត្រឡប់មកប្រទេសវិញ នាពេលនេះ​។ លោកបានបន្តទៀតថា នេះ​ជារឿងមួយដ៏ល្អបំផុត គឺពលរដ្ឋរកកន្លែងរស់នៅសិន កុំប្រថុយប្រថានវិលត្រឡប់មកប្រទេសកំណើត នាពេលនេះ​ នាំឲ្យមានគ្រោះថ្នាក់នោះឡើយ។

រដ្ឋាភិបាលថៃ បានប្រកាសថា រហូតមកដល់ពេលនេះ មានពលរដ្ឋថៃ រហូតដល់ទៅ​១៥ពាន់នាក់​ បានចុះឈ្មោះជាមួយនឹងក្រសួងការបរទេស ដើម្បីរង់ចាំ វិលត្រឡប់មកកាន់ប្រទេសវិញ ក្រោយពេលថៃ បានប្រកាសបិទការហោះហើរជាមួយអាមេរិក ទើបពួកគេមិនអាចវិលត្រឡប់មកកាន់ស្រុកកំណើតវិញបាន។

ស្របពេលស្ថានភាពឆ្លងរាលដាល នៃកូវីដ-១៩ កាន់តែខ្លាំងនោះ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ បានអំពាវនាវដល់ពលរដ្ឋនៅក្រៅប្រទេស កុំវិលត្រឡប់មកកាន់ប្រទេស ក្នុងគ្រាកំពុងមានគ្រោះថ្នាក់នេះ។

បច្ចុប្បន្នមានពលរដ្ឋថៃ ចំនួន១ម៉ឹននាក់បានជាប់ នៅតាមព្រំដែន រវាងថៃ និងម៉ាឡេសស៊ី ដោយសារតែការបិទព្រំដែន។ រដ្ឋាភិបាលថៃបានប្រកាសអាសន្ននៅទូទាំងប្រទេស ដើម្បី​ទប់ស្កាត់ឆ្លងរាលដាល នៃវីរុស​កូវីដ-១៩ ។

បច្ចុប្បន្ន នៅក្នុងប្រទេសថៃ មាន​ករណីឆ្លងកូវីដ-១៩ ​កើនឡើងដល់ទៅជាង​២៤០០នាក់ ស្លាប់៣២នាក់ និងព្យាបាលជាសះស្បើយ ៩៤០នាក់ផងដែរ​។ ដោយឡែកនៅទូទាំងពិភពលោកវិញ មានអ្នកឆ្លងជាង​១,៥លាននាក់ ស្លាប់ជាង៩៥ពាន់នាក់ និងជាសះស្បើយ ជាង៣៥៤ពាន់នាក់ ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9119392