Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

TNAOT APP រៀបចំប្រព័ន្ធការងារ Online ដើម្បីចូលរួមទប់ស្កាត់កូវីដ១៩

ភ្នំពេញ៖ ស្របពេលដែលជំងឺកូវីដ១៩ កំពុងតែរីករាលដាលជារៀងរាល់ថ្ងៃនៅលើពិភពលោក កម្ពុជាក៏បានទទួលរងផលប៉ះពាល់ជាបន្តបន្ទាប់ដែលនាំឲ្យ ក្រុមហ៊ុន រោងចក្រ សហគ្រាស មួយចំនួនផ្អាកការងារ ដែលនាំឲ្យសេដ្ឋកិច្ចនៃការរស់នៅ របស់ប្រជាពលរដ្ឋ អ្នកធ្វើការងារមួយចំនួន មានការលំបាកជាងមុន។ 

យ៉ាងណាក៏ដោយ ក្រុមហ៊ុន កោះថ្មីថេកណឡជី ជាក្រុមហ៊ុនមេរបស់ប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថលធំមួយ នៅតែរក្សាបានដំណើរការងារ និងប្រាក់ចំណូលប្រចាំខែសម្រាប់បុគ្គលិកគ្រប់ៗគ្នា។ 

ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្រុមហ៊ុនសារព័ត៌មានត្នោត បានអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលជាបន្តបន្ទាប់ ដោយក្នុងពេលកន្លងមក ក្រុមហ៊ុនបានណែនាំបុគ្គលិកទាំងអស់ពាក់ម៉ាស់ ប្រើអាល់កុលលាង សម្អាតដៃ ជែលលាងដៃ ឬការសំអាតអនាម័យជាប្រចាំដោយលាងដៃជាមួយសាប៊ូទាំងនៅកន្លែងធ្វើការ និងនៅផ្ទះ។

ចាប់ពីថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២០នេះ តទៅរហូតដល់ជំងឺកូវីដ១៩ត្រូវបានបញ្ចប់ ក្រុមហ៊ុនសារព័ត៌មានត្នោត​ នឹងសម្រួលឲ្យបុគ្គលិកនៅតែបន្តការងារ ប៉ុន្តែមិនបាច់មកកន្លែងធ្វើការឡើយ ពោលគឺធ្វើការតាមប្រព័ន្ធអេឡិចត្រូនិច្ច នៅតាមផ្ទះរៀងៗខ្លួន។ ជាមួយនឹងការធ្វើការងារនៅផ្ទះនេះដែរ ក្រុមហ៊ុនក៏បានសម្រួលផ្តល់ឲ្យគ្រប់តម្រូវការ ទាំងកុំព្យូទ័រ ថ្លៃអ៉ីនធឺណិត និងកញ្ចប់ថវិកា សម្រាប់ទិញសម្ភារៈការពារកូវីដ១៩ ផងដែរ។

សូមជម្រាបថា ក្រោយពេលជំងឺកូវីដ១៩ បានកើតឡើងនៅកម្ពុជា ក្រុមហ៊ុនកោះថ្មីថេកណឡជី បាននាំយកម៉ាស់ អាល់កុល និងជែលលាងដៃជាដើម ទៅចែកជូនប្រជាពលរដ្ឋនៅតាមតំបន់ផ្សេងៗ រួមទាំងប្រគល់ជូន មន្ត្រីរាជការមួយចំនួនទៀតផង ដើម្បីរួមចំណែកក្នុងកិច្ចការងារសង្គម។

ជាបន្តបន្ទាប់នៅថ្ងៃខាងមុខឆាប់ៗ នេះ ក្រុមហ៊ុននឹងបន្តយក ម៉ាស់ និងសម្ភារការពារ ជំងឺកូវីដ១៩ ទៅចែកជូនប្រជាពលរដ្ឋមួយ ចំនួនថែមទៀត នៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្ត៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9119318