Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កុំចេះតែហ៊ាន! រដ្ឋមន្ត្រីក៏ត្រូវផាកពិន័យដូចគ្នា បើបំពានច្បាប់ប្រឆាំងកូវីដ១៩

រដ្ឋមន្ត្រីអូស្ត្រាលីមួយរូបរងការពិន័យជាទឹកប្រាក់១០០០ដុល្លារអូស្ត្រាលី ក្រោយពេលលោកបំពានច្បាប់បម្រាបគោចរ។ បច្ចុប្បន្ន ប្រទេសអូស្ត្រាលី មានករណីឆ្លងកូវីដ-១៩ ធ្លាក់ចុះ​​ក្រោម​១០០នាក់ ក្នុងមួយថ្ងៃ ដោយសារតែការរឹតត្បិតការធ្វើដំណើរ​។ រហូតមកទល់ពេលនេះ អូស្ត្រាលីមានអ្នកឆ្លង​កូវីដ-១៩ សរុប​ជាង​៦១០០នាក់ ស្លាប់​៥១នាក់ និងព្យាបាលជាសះស្បើយ ជិត​៣ពាន់នាក់ហើយ។

រដ្ឋមន្ត្រី Australia Don Harwin ទទួលបន្ទុកសិល្បៈ ក្នុងរដ្ឋ New South Wales កាលពីពេលថ្មីៗនេះ ត្រូវបានកម្លាំងប៉ូលិសផាកពិន័យ ជាទឹកប្រាក់១ពាន់ដុល្លារ ដោយសារលោកបានបំពានច្បាប់បម្រាមគោចរ ក្រោយលោកចាកចេញពីទីក្រុងស៊ីដនី ទៅសម្រាកលំហែកាយ នៅក្នុងតំបន់ Central Coast ។

លោកស្រី Gladys Berejiklian អភិបាលរដ្ឋ New South Wales បានបញ្ជាក់ថា មនុស្សគ្រប់រូបត្រូវតែគោរពតាមច្បាប់ រួមទាំង សមាជិករដ្ឋាភិបាល សមាជិករដ្ឋសភាផងដែរ។ ប៉ុន្ដែបើបុគ្កលណាម្នាក់បំពានច្បាប់ នឹងត្រូវមានទោស និងផាកពិន័យដូចគ្នា។

ការកាត់ផ្តាច់សង្គមបានធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ-១៩ នៅអូស្ត្រាលីធ្លាក់ចុះយ៉ាងខ្លាំង។ ប៉ុន្ដែបើគិតត្រឹមរយៈពេល២៤ម៉ោងកន្លងមក ប្រទេសនេះមានអ្នកឆ្លងកូវីដ ត្រឹមតែ៧០នាក់ប៉ុណ្ណោះ ហើយនេះជារឿងមួយ​ដ៏ល្អ​បំផុត។ រដ្ឋាភិបាលអូស្ត្រាលី នឹងគ្រប់គ្រងបានទាំងស្រុង ក្នុងពេលដ៏ខ្លីខាងមុខ​​ ក្រោយការអនុវត្តច្បាប់យ៉ាងតឹងតែងបំផុតនេះ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9119273