Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រជាជាតិអាស៊ាន មានអ្នកឆ្លងកូវីដ១៩កើនឡើង ជិត២ម៉ឺននាក់ ស្លាប់ជិត៦០០នាក់

បើគិតត្រឹមវេលាម៉ោង១១ព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់​អាស៊ាន មានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ ១៦ ៤៨២នាក់ ក្នុងនោះស្លាប់ចំនួន៥៩៣នាក់ និងជាសះស្បើយ ៣៦៦៨នាក់។

ម៉ាឡេស៊ី ជាប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន ដោយមានអ្នកឆ្លង ចំនួន៤២២៨នាក់ ក្នុងនោះស្លាប់៦៧នាក់ និងជាសះស្បើយ ចំនួន១៦០៨នាក់។ ហ្វីលីពីន មានអ្នកឆ្លងកើនឡើង ៤០៧៦នាក់ ក្នុងនោះមានអ្នកស្លាប់​ ២០៣នាក់ និងអ្នកជាសះស្បើយ១២៤នាក់។ ឥណ្ឌូនេស៊ី មានអ្នកឆ្លង ៣២៩៣នាក់ ក្នុងនោះស្លាប់២៨០នាក់ និងជាសះស្បើយ ២៥២នាក់។ នៅក្នុងតំបន់អាស៊ាននេះ ឥណ្ឌូនេស៊ី ជាប្រទេសមានអ្នកស្លាប់ដោយកូវីដ១៩ ច្រើនជាងគេ។

ថៃជាប្រទេសមានអ្នកឆ្លងច្រើនលំដាប់លេខ៤ នៅក្នុងតំបន់អាស៊ាន ដោយមានអ្នកឆ្លង២៤២៣​នាក់ ក្នុងនោះស្លាប់៣២នាក់ និងជាសះស្បើយ ចំនួន៩៤០នាក់។ សិង្ហបុរី មានអ្នកឆ្លង១៩១០នាក់ ក្នុងនោះស្លាប់៧នាក់ និងជាសះស្បើយ៣៤៦០នាក់។ វៀតណាម មានអ្នកឆ្លង២៥៥នាក់ ក្នុងនោះជាសះស្បើយ១២៨នាក់។ ប្រ៊ុយណេ មានអ្នកឆ្លងចំនួន១៣៥នាក់ ក្នុងនោះស្លាប់ម្នាក់ និងជាសះស្បើយ ចំនួន៩២នាក់។

កម្ពុជា មានអ្នកឆ្លងកូវីដ១៩ ចំនួន១១៩នាក់ ក្នុងនោះជាសះស្បើយចំនួន៧២នាក់។ មីយ៉ាន់ម៉ា មានអ្នកឆ្លងចំនួន២៧នាក់ ក្នុងនោះស្លាប់៣នាក់។ ឡាវ​ មានអ្នកឆ្លងចំនួន១៦នាក់។

ដោយឡែកនៅលើពិភពលោកទាំងមូល មានអ្នកឆ្លងសរុប ១ ៦០៤ ៧១៨នាក់ ក្នុងនោះស្លាប់ ៩៥៧៣៥នាក់ និងជាសះស្បើយ ៣៥៦៦០នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9118801