កិច្ចព្រមព្រៀង បើកកញ្ចប់ជំនួយសម្រាប់ប្រឆាំងនឹងវីរុសកូវីដ-១៩ និងជួយដល់សេដ្ឋកិច្ចអឺរ៉ុប ជារឿងដ៏ប្រសើរបំផុត ជាការបំបែកការជាប់គាំ អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកហើយ។
ក្នុងកិច្ចប្រជុំ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែហ្ស៊ិក ក្រោយកិច្ចប្រជុំជាច្រើនលើកមិនបានជោគជ័យ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀង បើកកញ្ចប់ជំនួយ មានទឹកប្រាក់៥០០ពាន់លានអឺរ៉ូ ដើម្បីជួយដល់ប្រទេសរងគ្រោះធ្ងន់ជាងគេ បង្កឡើងដោយកូវីដ-១៩។ ក្រោយការបញ្ចប់កិច្ចប្រជុំនោះ រដ្ឋមន្ត្រីទាំងអស់បានទះដៃអបអរសាទរដល់កិច្ចព្រមព្រៀងដ៏អស្ចារ្យ ក្នុងពេលអឺរ៉ុបកំពុងប្រឈមនឹងវិបត្តិដោយកូវីដ-១៩។
ក្នុងចំណោមទឹកប្រាក់៥០០ពាន់លានអឺរ៉ូ នឹងផ្តោទៅលើវិស័យសំខាន់ៗចំនួន៣ រួមមាន ផ្តល់ប្រាក់កម្ចី២៤០ពាន់លានអឺរ៉ូ សម្រាប់មូលនិធិជួយសង្គ្រោះប្រទេស ចាយប្រាក់រួមអឺរ៉ូ (Eurozone)។ ទឹកប្រាក់២០០ពាន់លានដុល្លារ សម្រាប់ជួយដល់ក្រុមហ៊ុន និង ១០០ពាន់លានដុល្លារ សម្រាប់ជួយដល់អ្នកបាត់បង់ការងារធ្វើ។
នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោកស្រី Merkel បានបង្ហាញការជឿជាក់ថា អឺរ៉ុបនឹងមានដំណោះស្រាយរួម បញ្ចប់រាល់វិបត្តិទាំងឡាយដែលបានកើតឡើង ជាពិសេស គឺបញ្ហាសេដ្ឋកិច្ច និងសុខភាព បង្កឡើងដោយ កូវីដ-១៩៕ ប្រែសម្រួលដោយ៖ MEO