Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អបអរសាទរ ភរិយា ញ៉ែម សុគន្ធ សម្រាលបានកូនប្រុសម្នាក់គួរឲ្យស្រលាញ់

ថ្ងៃសុក្រ ទី១០​ ខែមេសា ឆ្នាំ២០២០ ភរិយាបណ្តូលចិត្តលោក ញ៉ែម សុគន្ធ សម្រាលបានកូនប្រុសគួរឲ្យស្រលាញ់ម្នាក់ជាចំណងដៃ ដែលធ្វើឲ្យគ្រួសារមួយនេះកាន់តែមានភាពរីករាយ និងសុភមង្គល។

ទន្ទឹមជាមួយគ្នានោះដែរ លោក ញ៉ែម សុគន្ធ បានបង្ហាញអារម្មណ៍រំភើបចិត្តខ្លាំង ក្លាយជាឪពុកគេ ជាមួយទឹកមុខញញឹមបិទមាត់មិនជិត គេសង្គេតឃើញថាកូនប្រុសតារាប្រុសរូបនេះ ទើបតតែកើតមកភ្លាមច្រមុះស្រួច និងមានមុខមាត់ឃ្យូតគួរឲ្យខ្នាញ់ណាស់ ហើយមិត្តភក្តិ រួមទាំងអ្នកគាំទ្រជាច្រើននាក់ចូលរួមអបអរសាទរ។

គួរបញ្ជាក់ផងដែរថា លោកញ៉ែម សុគន្ធ និងភរិយា បានរៀបអាពាហ៌ពិពាហ៌តាមប្រពៃណីយ៉ាងអធិកអធម្ម កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងកោះពេជ្រ ដោយមានវត្តមានសាច់ញាតិ និងមិត្តភក្តិសិល្ប:ជាច្រើនរយនាក់បានចូលរួម៕

ដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9118405