រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចបណ្តេញជនភៀសខ្លួនខុសច្បាប់ ចំនួន១ម៉ឺននាក់ ចេញពីទឹកដីអាមេរិក ចាប់ពីថ្ងៃទី២១ ខែមេសា ទៅ ដើម្បីបង្ការឆ្លងកូវីដ-១៩។
មន្ត្រីអាមេរិក បានប្រើប្រាស់ស្ថានភាពគ្រាអាសន្ន នៃសុខភាពសាធារណៈនេះ ដើម្បីទុកជាហេតុផល សម្រាប់បណ្តេញជនភៀសខ្លួនខុសច្បាប់ នៅតាមបណ្តោយព្រំដែន ជាទីកន្លែង ដែលអាមេរិកកំពុងតែព្រួយបារម្ភ ភ័យខ្លាចឆ្លងកូវីដ-១៩។
មន្ត្រីអន្តោប្រវេសន៍ នៅព្រំដែនអាមេរិក បានឲ្យដឹងថា មានជនអន្តោប្រវេសន៍ខុសច្បាប់ ប្រមាណ២ម៉ឺននាក់ ហើយចំនួនអ្នកឆ្លងព្រំដែនដោយខុសច្បាប់ នៅអាមេរិក បានថយចុះ រហូតដល់ទៅ៥៦ភាគរយ។ ស្របពេលស្ថានភាពកូវីដ១៩កំពុងតែរាតត្បាតផង ទើបអាមេរិកយកលេសបិទព្រំដែន មិនទទួលសំណើសុំភៀសខ្លួន នាពេលនេះឡើយ។
អាមេរិកមានការឆ្លងវីរុសកូវីដ-១៩ ច្រើនជាងគេបំផុត នៅលើពិភពលោក ដោយគិតមកទល់ពេលនេះ អាមេរិកមានអ្នកឆ្លងសរុបកើនឡើងដល់ទៅជាង៤៦៤ពាន់នាក់ ស្លាប់កើនឡើងជាង១៦ពាន់នាក់ និងជាសះស្បើយពីជំងឺជាង២៥ពាន់នាក់៕ ប្រែសម្រួលោដយ៖MEO