ភ្នំពេញ៖ អ្នកជាសះស្បើយពីជំងឺកូវីដ១៩ ថ្មីចំនួន ៤នាក់ និងរកឃើញអ្នកឆ្លងចំនួន ១ករណី។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។
ករណីឆ្លងថ្មីម្នាក់នេះ គឺជាស្ដ្រីជនជាតិវៀតណាម អាយុ ៣៤ឆ្នាំ ជាភ្ញៀវទេសចរ ដែលកំពុងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីពេទ្រមិត្តភាពខ្មែរ-សូវៀត។
ចំណែកឯអ្នកជាសះស្បើយទាំង ៤នាក់រួមមាន៖ ទី១ បុរសជនជាតិខ្មែរ អាយុ ៥៩ឆ្នាំ នៅខេត្តកណ្ដាល។ ទី២ បុរសជនជាតិខ្មែរ អាយុ ៤៥ឆ្នាំ នៅខេត្តកំពង់ចាម។ ទី៣ បុរសជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ នៅខេត្តព្រះវិហារ និងទី៤ បុរសជនជាតិម៉ាឡេស៊ី អាយុ ៥៨ឆ្នាំ នៅខេត្តកែប ។ ពួកគាត់ទាំង៤ នាក់ ត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញហើយ។
គិតមកត្រឹមព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំនេះ កម្ពុជា រកឃើញករណីឆ្លងវីរុសកូវីដ១៩ សរុបចំនួន ១១៩នាក់ហើយ ក្នុងនោះករណីជាសះស្បើយមាន ៧២នាក់ ៕ ដោយ៖ តារា