Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផែនការគោលដៅមួយចំនួនដើម្បីទប់ស្កាត់ប្រជាពលរដ្ឋ និងកម្មករធ្វើដំណើរផ្លូវខេត្ត និងស្រុក

ក្រោយការសម្រេចរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩ នោះឃើញថា នាយប់ចុងក្រោយនេះមានប្រជាជនកម្ពុជាយ៉ាងច្រើន សម្រេចចិត្តចាកចេញពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តនានាឱ្យមុនពេលកំណត់ត្រឹមវេលាម៉ោង ២៤និង០០នាទីយប់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ នេះ។

យ៉ាងណាមិញចំពោះផែនការគោលដៅទប់ស្កាត់ប្រជាពលរដ្ឋ និងកម្មករធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ និងពីស្រុកមួយទៅស្រុកមួយ រួមជាមួយការជួបជុំគ្នាផឹកស៊ីផ្ទុយពីបទបញ្ជា ក្រោយពេលកំណត់នឹងត្រូវធ្វើឡើងតាមផ្លូវសំខាន់ៗមួយចំនួនរួមមាន៖

១. គោលដៅ ព្រះនរាយ និងស្តុបព្រែកហូរ (ផ្លូវជាតិលេខ២ ផ្លូវ៦០ម៉ែត្រ)

២. គោលដៅ តាខ្មៅ ស្អាង និងកោះធំ ទាំងខាងលិច ខាងកើត និងកៀនស្វាយ

៣. គោលដៅ ផ្លូវជាតិលេខ១ ព្រំប្រទល់រាជធានីភ្នំពេញ និងកៀនស្វាយ, កៀនស្វាយ និងលើកដែក, លើកដែក និងព្រៃវែង

៤. គោលដៅ ផ្លូវជាតិលេខ៥ ព្រំប្រទល់រាជធានីភ្នំពេញ និងពញ្ញាឮ, ពញ្ញាឮ និងព្រំប្រទល់ខេត្តកំពង់ស្ពឺ

៥. គោលដៅ ផ្លូវជាតិលេខ៤ ព្រំប្រទល់រាជធានីភ្នំពេញ និងអង្គស្នួល, អង្គស្នួល និងព្រំប្រទល់ខេត្តកំពង់ស្ពឺ (ថ្នល់ទទឹង)

៦. គោលដៅ ផ្លូវជាតិលេខ២ និងលេខ៣ ព្រំប្រទល់រាជធានីភ្នំពេញ និងកណ្តាលស្ទឹង, កណ្តាលស្ទឹង និងព្រំប្រទល់ខេត្តតាកែវ

៧. គោលដៅ ផ្លូវជាតិលេខ៦អា ព្រំប្រទល់រាជធានីភ្នំពេញ និងមុខកំពូល, មុខកំពូល និងព្រំប្រទល់ខេត្តកំពង់ចាម, មុខកំពូល និងខ្សាច់កណ្តាល

៨. គោលដៅ ផ្លូវជាតិលេខ៨ ខ្សាច់កណ្តាល និងព្រំប្រទល់ខេត្តព្រៃវែង

៩. គោលដៅ អរិយក្សត្រ ស្វាយជ្រុំ និងល្វាឯម ជាមួយស្រុកខាងព្រៃវែង

១០. កម្លាំងត្រៀមអន្តរាគមន៍៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9117542