យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពី ការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងការធ្វើការងារនៅក្នុងអំឡុងពេលដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដល់ម្ចាស់ ឬ នាយករោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលមិនត្រូវបានកំណត់ឱ្យបិទសកម្មភាពអាជីវកម្ម កម្មករនិយោជិត និងបុគ្គលិក និងអ្នកបើកបរ ឬ ម្ចាស់មធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិក ដូចមានក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ៖
ក្រសួងមានសេចក្តីជឿជាក់ថា ម្ចាស់ ឬ នាយករោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលមិនត្រូវបានកំណត់ឱ្យបិទសកម្មភាពអាជីវកម្ម កម្មករនិយោជិត និងបុគ្គលិក និងអ្នកបើកបរ ឬ ម្ចាស់មធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិកទាំងអស់នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕ ដោយ ៖ សុង យូ