នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ នេះការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធនឹងករណីឆក់ទូរសព្ទដៃជនជាតិចិន តែមិនបានសម្រេច ស្ថិតនៅផ្លូវលេខ៦៣កែងផ្លូវ២៨៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យទាំង ០២នាក់ រួមមានទី១ ឈ្មោះ ចាន់ សុខហេង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៣២ ផ្លូវលេខ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទី២ ឈ្មោះ លី ជាម៉ាន់ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវសុកហុក សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្នុងនោះផងដែរសមត្ថកិច្ចធ្វើការដកហូតបានវត្ថុតាងម៉ូតូ ០១គ្រឿង ម៉ាកស្កូបពី ស៊េរីឆ្នាំ២០១៤ ពណ៌ទឹកដោះគោ ពាក់ស្លាកលេខ ភ្នំពេញ 1CK-4733។ បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទាំង ០២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ ៖ សុង យូ