Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការទទួលទានទឹកមួយកែវតាមពេលវេលាត្រឹមត្រូវក៏អាចប្រយុទ្ធប្រឆាំងនៃជំងឺកូវីដ ១៩

ការទទួលទានទឹកឲ្យបានច្រើនក្នុងមួយថ្ងៃ នឹងផ្តល់នូវអត្ថប្រយោជន៍ដ៏មានតម្លៃជាច្រើនសម្រាប់រាងកាយ មិនតឹ្រមតែប៉ុណ្ណោះអ្នកជំនាញផ្នែកសុខភាពក៏បានបញ្ជាក់ថា ប្រសិនបើអ្នកទទួលទានទឹកតាមម៉ោង និងពេលវេលាត្រឹមត្រូវក៏អាចបង្កើនឲ្យរាងកាយមានភាពធន់ ដែលអាចប្រឆាំងនឹងជំងឺកូវីដ ១៩ផងដែរ។ ជាមធ្យមក្នុងមួយថ្ងៃរាងកាយត្រូវការទឹកប្រមាណ ១,៥ លីត្រ ពីអាហារ និងភេសជ្ជៈដើម្បីជំនួសជាតិទឹកដែលបាត់បង់។ ប្រសិនបើរាងកាយខ្វះជាតិទឹកត្រឹមតែ ២ ភាគរយយើងនឹងមានអារម្មណ៍ថានឿយហត់ជាមិនខាន នេះក៏ដោយសារតែធម្មជាតិរបស់រាងកាយបានកំណត់ ។ 

រូបតំណាង

យើងគួរបែងចែកពេលវេលា និងបរិមាណទឹកដែលត្រូវទទួលទានក្នុងមួយថ្ងៃឲ្យបានច្បាស់លាស់ដួចជាពេលព្រឹក – ថ្ងៃត្រង់ – រសៀល និងពេលល្ងាច។

– ម៉ោង ៦ – ៧ ព្រឹក 

រូបតំណាង

ការទទួលទានទឹកនៅម៉ោងនេះជាពេលវេលាដែលអ្នកភ្ញាក់ពីគេង។ បន្ទាប់ពីគេងយូរម៉ោង រាងកាយក៏ចាប់ផ្តើមស្ងួតហើយនិងត្រូវការជាតិទឹកភ្លាមៗ។ ទឹកមួយកែវ គឺពិតជាមានអត្ថប្រយោជន៍សម្រាប់ដំណើរការរបស់សរីរាង្គ និងបណ្តេញជាតិពុលចេញពីរាងកាយ។ ប្រសិនជាអាចសូមបន្ថែមទឹកឃ្មុំមួយស្លាបព្រាកាហ្វេជាមួយទឹកក្រូចឆ្មាពីរ-បីដំណក់ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់នៅក្នុងរាងកាយ។ អ្នកគួរតែកត់ចំណាំខ្លួនឯងត្រូវពិសាទឹកមុនពេលញ៉ាំអាហារនៅពេលព្រឹកប្រហែលកន្លះម៉ោង ដើម្បីកុំឱ្យប៉ះពាល់ដល់ចំណង់អាហារពេលព្រឹកផងដែរ។

– ម៉ោង ១២:៣០ ថ្ងៃត្រង់

រូបតំណាង

ការទទួលទានទឹកនៅពម៉ោងនេះជាពេលដែលអ្នកត្រូវពិសាទឹកបន្ទាប់ពីអាហារថ្ងៃត្រង់ យើងគួរគួប្បីពិសាទឹក ១ កែវដើម្បីជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារមានភាពប្រសើរឡើង ជម្រុញដល់ដំណើរការរំលាយអាហារឱ្យកាន់តែងាយស្រួល។ ក្រៅពីនេះក៏ជាពេលវេលាដែលរាងកាយបានបាត់បង់ជាតិទឹកច្រើននាពេលព្រឹក និងជាការចាំបាច់បំផុតដើម្បីផ្តល់សំណើមដល់ស្បែក។

– ម៉ោង ៧ – ៨ យប់

រូបតំណាង

ការទទួលទានទឹកនៅពេលនេះអាចជួយគ្រប់គ្រង និងបន្ថយសម្ពាធឈាមយ៉ាងមានប្រសិទ្ធភាព។ ប្រសិនបើអ្នកកំពុងសម្រកទម្ងន់ អាចទទួលទានមួយកែវ មុនពេលញុំាអាហារ ដើម្បីជួយឱ្យអ្នកញ៉ាំបានតិច និងអាចគាំទ្រដល់ការសម្រកទម្ងន់ឱ្យកាន់តែមានប្រសិទ្ធភាព។ 

– ម៉ោង ៩ – ១០ យប់

រូបតំណាង

ការទទួលទានទឹកនៅម៉ោងនេះនឹងជួយគាំទ្រដល់ដំណើរការនៃការបង្កើតកោសិកាឡើងវិញអំឡុងពេលកំពុងគេង។ ជាពិសេសវាក៏មានប្រសិទ្ធភាពក្នុងការការពារលើការឈាមកក និងល្អសម្រាប់ខួរក្បាលផងដែរ។ អ្នកគួរតែកត់ចំណាំមួយទៀតថាគួរតែទទួលទានទឹកប្រហែល ៣០ នាទីទៅ១ ម៉ោងមុនពេលចូលគេងដើម្បីចៀសវាងការគេងមិនលក់។

ពេលវេលាទាំងអស់នេះពិតជាត្រឹមត្រូវក្នុងការទទួលទានទឹកដ៏មានប្រសិទ្ធភាព និងមានអត្ថប្រយោជន៍ខ្ពស់សម្រាប់រាងកាយរបស់អ្នក មិនត្រឹមតែប៉ុណ្ណោះការទទួលទានទឹកមួយមុខនេះក៏អាចជួយឲ្យរាងកាយមានភាពធន់ដែលអាចប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ថែមទៀតផង៕

ប្រែសម្រួលដោយ៖ Seyha 

from: https://tnaot.com/km/m/detail/article/9116957