សង្គម
ប្រជាជនកម្ពុជា សម្រុកចាកចេញពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនានា ខណៈការបិទផ្លូវនឹងធ្វើឡើងនៅយប់នេះ
នារាត្រីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ នេះក្រោយមានសេចក្តីប្រកាសពីរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការបិទផ្លូវដើម្បីបង្ការការធ្វើដំណើរនៅក្នុងប្រទេសនោះ ប្រជាពលរដ្ឋនៅក្នុងក្រុងជាច្រើនបានសម្រេចចិត្តចាកចេញយ៉ាងតក់ក្រហល់ទាំងយប់។
បើទោះបីជាខណៈពេលនេះមេឃកំពុងតែបង្អុរភ្លៀងយ៉ាងណាក្តី ក៏មិនអាចយកឈ្នះចំណង់នៃការចង់ចាករបស់ប្រជាជនកម្ពុជា ដើម្បីធ្វើដំណើរទៅលេងស្រុកកំណើតបាននោះដែរ។
គួរបញ្ជាក់បន្ថែមផងដែរថា រាជរដ្ឋាភិបាលសម្រេចបិទការធ្វើដំណើរក្នុងផ្ទៃប្រទេសចាប់ពីយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២៤និង០០នាទី រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២៤និង០០នាទី៕ ដោយ ៖ សុង យូ