Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្តបែនដឹកដី បើកបុកមួយទំហឹងទៅលើប្តីប្រពន្ធដែលជិះម៉ូតូឌុបគ្នា

នៅវេលាម៉ោង ១២និង១០នាទីរសៀល ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តបែនដឹកដី បុកជាមួយម៉ូតូបណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួស នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុឃើញមានរថយន្តបែនដឹកដីមិនស្គាល់ម៉ាកមួយគ្រឿង ពណ៌ត្រេអ៊ី មិនចាំស្លាកលេខ បើកបរក្នុងទិសដៅស្របគ្នាពីកើតទៅលិច ក៏បានបើកបុកម៉ូតូដែលនៅខាងមុខម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ មណ្ឌលគិរី 1A-0110 បណ្តាលឱ្យអ្នកបើកបរម៉ូតូជាប្តីបោកក្បាលផ្ទប់ទៅនឹងជញ្ជាំងចិញ្ចើមផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកស្ត្រីជាប្រពន្ធរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ជនរងគ្រោះជាប្តីដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ព្រុំ ភាស អាយុ ៣៤ឆ្នាំ ចំណែកប្រពន្ធឈ្មោះ មួង សុខឡៃ អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិវាល ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។

ដោយឡែករថយន្តបង្កហេតុខាងលើបានបើករត់គេចបាត់ស្រមោល ខណៈសមត្ថកិច្ចមូលដ្ឋានបានមកដល់ធ្វើការវាស់វែង និងយកម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្ន រីឯសាកសពត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9116611