Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើប្រទេសចិនបានបង្រៀនប្រទេសផ្សេងៗពីការប្រយុទ្ធប្រឆាំងនៃជំងឺកូវីដ១៩ បានយ៉ាងដូចម្តេច ?

ករណីនៃរីរុសកូវីដ១៩ ថ្មីមួយនេះ បានកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជុំវិញពិភពលោក ក្នុងនោះផងដែរ អង្គការសុខភាពពិភពលោក បានចេញរបាយការណ៍មួយដែលទទួលស្គាល់ពីប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការគ្រប់គ្រងការរាលដាលដ៏ធំមួយនេះ ហើយក៏បានប្រាប់ទៅប្រទេសដទៃ ឲ្យយកគំរូតាមប្រទេសចិន ។ 

លោក វេជ្ជបណ្ឌិត Bruce Aylward អ្នកជំនាញសុខភាពសាធារណៈរបស់អង្គការសុខភាពពិភពលោក បាននិយាយថា គន្លឹះដ៏ល្អដែលយើងគួរតែរៀនពីប្រទេសចិនគឺជាល្បឿន ដែលពួកគេឆាប់អាចស្វែងរកឃើញអ្នកដែលមានផ្ទុកវីរុស ការទុកពួកគេនៅដាច់ដោយឡែក និងតាមដានអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយពួកគេ ហើយទាំងអស់នេះគឺ ជាជោគជ័យធំបំផុតដែលពួកគេសម្រេចបាន ។ 

នៅប្រទេសចិនពួកគេបានប្រើរយៈពេលត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះក្នុងការបង្កើតមន្ទីរពេទ្យ ដើម្បីជួយក្នុងការទប់ស្តាត់នៃការរាលដាលនៃវីរុសមួយនេះ ។ ហើយវាក៏ជាមន្ទីរពេទ្យពិសេស ដែលមានការព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមានអាការស្រាល ផងដែរ។ 

អ្នកជំនាញអង្គការសុខភាពពិភពលោកបាននិយាយថា ការដាក់ឱ្យនៅដាច់ឆ្ងាយពីគ្នា គឺមានប្រសិទ្ធិភាពខ្ពស់ ក្នុងការទប់ស្កាត់វីរុសកូវីដ១៩ ក្នុងប្រទេសចិន ។ 

នៅក្នុងខេត្ត Wuhan គឺជាចំណុចកណ្តាលនៃការកើតឡើងវីរុសកូវីដ១៩ អាជ្ញាធរមូលដ្ឋាន ក៏បានធ្វើការផ្លាស់ប្តូរពហុកីឡដ្ឋាន និងកន្លែងសាធារណៈផ្សេងទៀត ទៅជាមណ្ឌលបណ្តោះអាសន្ន ក្នុងការដាក់អ្នកជំងឺដាច់ដោយឡែក។

មន្ទីរពេទ្យបណ្តោះអាសន្នដែលមានច្រើនជាង ១២ កន្លែងសម្រាប់អ្នកជំងឺមានអាការៈស្រាល ត្រូវបានបង្កើតឡើងត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ។ 

យោងតាមគណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន (NHC) បានឲ្យដឹងថា គ្រូពេទ្យជាង ៤០ ០០០ នាក់បានចូលរួមប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩ ។ គ្រូពេទ្យភាគច្រើនបានដើរតួនាទីជួរមុខនៃគ្រោះថ្នាក់មួយនេះ ដើម្បីជួយសង្គ្រោះអ្នកជំងឺជាច្រើន ។ 

ក្រុមហ៊ុនចិនមកពីឧស្សាហកម្មផ្សេងៗគ្នា ត្រូវបានប្រមូលផ្ដុំគ្នាដើម្បីផ្គត់ផ្គង់ការខ្វះខាត ផ្នែកវេជ្ជសាស្ត្រ ហើយស្ថាប័ន អាជីវកម្ម និងប្រជាជនមកពីគ្រប់មជ្ឈដ្ឋាន ក៏បាននាំគ្នាជួយសម្រួលដល់ការខ្វះខាត ផ្នែកវេជ្ជសាស្រ្តផងដែរ ទាំងអស់នេះបានបង្ហាញពីសាមគ្គីភាព និងការយកចិត្តទុកដាក់គ្នាទៅវិញទៅមក របស់ប្រជាជនចិន។

ការរើសអើង និងភាពមិនចុះសម្រុងគ្នា វាមិនអាចជួយប្រជាជន ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ បាននោះទេ ។ វីរុសកូវីដ១៩ បានថយចុះយ៉ាងលឿននៅតំបន់ Wuhan ដោយសារប្រជាជនបានរួមគ្នាជាត្លុកមួយ ហើយក៏ជាធ្វើជាគំរូក៏ល្អ ដើម្បីបង្ហាញទៅដល់ប្រទេសជុំវិញខ្លួនបានឃើញផងដែរ

៕ ប្រែសម្រួលដោយ៖ ម៉ារីណា 

from: https://tnaot.com/km/m/detail/article/9116190