Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចាប់​ពីម៉ោង ១២​យប់នេះ ការធ្វើ​ចរាចរណ៍​ចេញ​ចូល​ភ្នំពេញ ឆ្លង​ខេត្តមួយទៅ​ខេត្ត​មួយ នឹង​ផ្អាក​បណ្តោះ​អាសន្ន

ភ្នំពេញ៖ ចាប់ពី​វេលា​ម៉ោង ១២​យប់​រំលង​អធ្រាត ថ្ងៃទី ៩ ឈាន​ចូលថ្ងៃ​ទី ១០ មេសា គ្រប់​ការ​ធ្វើ​ចរាចរណ៍​ពី​ស្រុក​មួយ ទៅ​ស្រុក​មួយ ពី​ខេត្ត​មួយ​ទៅ​ខេត្តមួយ រួម​ទាំង​ការ​ធ្វើដំណើរ​ចេញ​ចូល​រាជធានីភ្នំពេញ (មិន​រាប់​បញ្ចូល​ការ​ធ្វើ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ) នឹង​ត្រូវ​ផ្អាក​ជា​បណ្តោះ​អាសន្ន រហូត​ដល់ម៉ោង ១២យប់រំលង​អធ្រាត ​ថ្ងៃ​ទី ១៦ ឈានដល់ថ្ងៃទី ១៧ មេសា ឆ្នាំ២០២០។

នេះ​បើ​យោង​តាម​បទ​បញ្ជា​បន្ទាន់​របស់​រដ្ឋាភិបាល ចុះ​ហត្ថលេខា​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ ដោយ​បញ្ជាក់ថា ការ​ផ្អាក​ចរាចរណ៍​ខាង​លើ ដើម្បី​ចូល​រួម​ទប់​ស្កាត់ ការ​រីករាល​ដាល​ជំងឺ​កូវីដ ១៩ នៅ​ទូទាំង​ប្រទេស និង​តម្រូវ​ឲ្យ​ពលរដ្ឋ​ទូទាំង​ប្រទេស​អនុវត្ត​ជាកំហិត៕

ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9115874