Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងហិរញ្ញវត្ថុគំរាមចាត់វិធានការតាមច្បាប់ដល់ជនដែលផ្តល់ព័ត៌មានមិនពិតដល់អាជ្ញាធរ

អ្នកដែលប្រើព័ត៌មានមិនពិតដើម្បីទទួលបានប្រាក់ឧបត្ថម្ភ៥,០០០បាតក្នុងមួយខែត្រូវប្រឈមមុខនឹងផ្លូវច្បាប់រួមទាំងត្រូវប្រគល់ប្រាក់ជូនអាជ្ញាធររិញ។ ​

លោក Lawan Saengsanit ប្រធានការិយាល័យគោលនយោបាយសារពើពន្ធរបស់ប្រទេសថៃបាននិយាយថា បុគ្គលិក​​កំពុងស៊ើបអង្កេតលើបណ្តាញសង្គម ដោយឃ្លាំមើលអ្នកដែលបានទទួលប្រាក់ចំនួន ៥,០០០បាតហើយពួកគេសរសេរបង្ហោះព័ត៌មានអំពីចំនួនទឹកប្រាក់ដែលពួកគេទទួលបាន។ មានមនុស្សមួយចំនួនបានអួតថា ពួកគេកុហកអំពីភាពលំបាកផ្នែកសេដ្ឋកិច្ចរបស់ពួកគេដែលបណ្តាលមកពីការឆ្លងរាលដាលនៃវីរុសកូវីដ១៩ហើយអាជ្ញាធរបានជឿនិងផ្តល់ប្រាក់ឧបត្ថម្ភដល់ពួកគេ។ លោក Lawan មានប្រសាសន៍ថា ប្រសិនបើចាប់បានថាមានអ្នកបានប្រើប្រាស់ព័ត៌មានមិនពិតដើម្បីទាមទារប្រាក់ឧបត្ថម្ភ នោះក្រសួងសេដ្ឋកិច្ចឌីជីថលនិងសង្គម នឹងទាមទារសំណងពីពួកគេរួមទាំងចាត់វិធានការតាមផ្លូវច្បាប់ចំពោះការផ្តល់ព័ត៌មានមិនពិតដល់អាជ្ញាធរ។ មានប្រជាជនចំនួន ២៤លាននាក់បានដាក់ពាក្យសុំប្រាក់ឧបត្ថម្ភតាមរយៈបណ្តាញអ៊ីនធឺណិត ប៉ុន្តែក្រសួងហិរញ្ញវត្ថុបានកំណត់ចំនួននៃពាក្យស្នើសុំត្រឹមតែ ៩លាននាក់ប៉ុណ្ណោះ។

រូបតំណាង

ការដាក់បង្ហោះពាក្យសុំទាំងអស់ត្រូវបានរំពឹងថានឹងបញ្ចប់នៅថ្ងៃអាទិត្យនេះ។ ការដាក់ពាក្យសុំនឹងត្រូវបែងចែកជា ៣ក្រុមគឺក្រុមពណ៌ខៀវជាក្រុមដែលដាក់អ្នកជាប់ក្នុងដំំណើរការស្នើសុំ ក្រុមក្រហមជាក្រុមដែលមិនជាប់ក្នុងដំណើរការស្នើសុំ និងក្រុមពណ៌ប្រផេះ ជាក្រុមដែលស្ថិតនៅក្នុងស្ថានភាពពិចារណា។ លោក Lawan មានប្រសាសន៍ថា ទោះបីជាកញ្ចប់ថវិកាចំនួន ១ទ្រីលានបាតដែលបានធានាដោយរដ្ឋាភិបាលក្នុងការជួយបុគ្គលនិងអាជីវកម្មដែលរងផលប៉ះពាល់ដោយសារវីរុសកូរ៉ូណានេះសម្រាប់រយៈពេល ៦ខែក៏ដោយ ប៉ុន្តែបើតាមជាក់ស្តែងប្រហែលជាមិនអាចនោះទេ គឺវាអាស្រ័យលើស្ថានភាពវីរុស​កូរ៉ូណាផងដែរ។  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9115787