Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមវិស័យឯកជនថៃ៖ ឱនភាពសេដ្ឋកិច្ចនឹងមិនអាចប៉ាន់ប្រមាណបានទេ

ដោយសារការរាតត្បាត នៃវីរុសកូវីដ១៩ នៅពាសពេញពិភលោក រហូតធ្វើឲ្យសេដ្ឋកិច្ច នៃបណ្ដាប្រទេសនានា ប្រឈមនឹងឱនភាព ទើបក្រុមតំណាង នៃវិស័យឯកជនរបស់ថៃ បានអះអាងថា ឱនភាពសេដ្ឋកិច្ច នៃប្រទេសថៃ នៅក្នុងឆ្នាំនេះ មិនអាចប៉ាន់ប្រមាណបានឡើយ។

តំណាងវិស័យឯកជនបានបង្កើតជាគណៈកម្មាធិការអចិន្រ្ដៃយ៍រួម ស្ដីអំពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) បានថ្លែងថា​ នៅឆ្នាំនេះ សេដ្ឋកិច្ចទំនងជាប្រឈមនឹងឱនភាព។ ទោះជាយ៉ាងណាក៏ដោយ​ JSCCIB  បានបញ្ជាក់ថា ខ្លួននឹងមិនអាចប៉ាន់ស្មានបានឡើយ អំពីផលប៉ះពាល់លើសេដ្ឋកិច្ច ពីការរាតត្បាត នៃកូវីដ១៩នេះ។

គណៈរដ្ឋមន្រ្ដីថៃ កាលពីថ្ងៃទី៧ ខែមេសា បានអនុម័តកញ្ចប់ថវិកាទ្រទ្រង់សេដ្ឋកិច្ច ចំនួន១,៩ពាន់ពាន់លានបាត (លុយថៃ) ឬស្មើនឹង ៥៧ ៩៣០ ៤៨០ ៣២៩ដុល្លារអាមេរិក ដើម្បីទប់ស្កាត់ផលប៉ះពាល់ នៃវិបត្ដិកូវីដ១៩។

លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha ) នាយករដ្ឋមន្រ្ដីថៃ កាលពីថ្ងៃទី៧ ខែមេសា បានដឹកនាំប្រជុំគណៈរដ្ឋមន្រ្ដី​ប្រចាំសប្ដាហ៍ ដើម្បីពិចារណាលើដំណាក់កាល៣ នៃវិធានការសម្រាប់ដោះស្រាយបញ្ហាវិបត្ដិ នៃកូវីដ១៩។ ក្រៅពីនេះ គណៈរដ្ឋមន្រ្ដី ក៏បានអនុញ្ញាតឲ្យរដ្ឋាភិបាលខ្ចីលុយចំនួន១ពាន់ពាន់លានបាត (1 trillion) ឬស្មើនឹង ៣០ ៤៨៩ ៧២៦ ៤៨៩ដុល្លារអាមេរិក​ សម្រាប់ជំរុញឲ្យវិស័យសុខាភិបាលសាធារណៈ​មាន​ភាពល្អប្រសើរ និងជួយឲ្យសេដ្ឋកិច្ចកាន់តែរីកចម្រើនឡើងបន្ថែមទៀតផង។

ជាមួយគ្នានេះដែរ គណៈរដ្ឋមន្រ្ដីថៃ កាលពីពេលថ្មីៗកន្លងមកនេះ បានប្រកាសថា រដ្ឋាភិបាលថៃនឹងប្រើប្រាស់ថវិកា ចន្លោះពី៨០-១០០ពាន់លានបាត (ប្រាក់ថៃ) ពីថវិកាសារពើពន្ធរបស់ខ្លួន បូករួមនឹងប្រាក់កម្ចី (Soft Loan) ចំនួន ៩០០ ពាន់លានបាតពីធនាគារថៃ (BOT) និងក្រឹត្យផ្តល់ប្រាក់កម្ចីបន្ទាន់ តម្លៃ១០០០ពាន់លានបាត ដើម្បីទប់ទល់នឹងផលប៉ះពាល់ នៃការផ្ទុះឡើងនៃវីរុសនេះ លើបុគ្គល និងអាជីវកម្ម។

ទោះជាយ៉ាងណា JSCCIB ​បានបញ្ជាក់ថា ការនាំចេញអាចនឹងធ្លាក់ចុះ ចន្លោះពី៥ទៅ១០ភាគ។ ប៉ុន្ដែរដ្ឋាភិបាលនៅតែបន្ដជំរុញវិធានការគាំទ្រទាំងបុគ្គលិក និងវិស័យអាជីវកម្មនេះ។ រីឯ JSCCIB ត្រូវរង់ចាំមើលថា តើវិធានការទាំងនេះ នឹងប៉ះពាល់ដល់សេដ្ឋកិច្ចដំបូ ង មុននឹងព្យាករថ្មីណាមួយ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9115577