ក្នុងកាលៈទេសៈដែលមនុស្សម្នាពិបាកចេញក្រៅផ្ទះ ឬទៅណាឆ្ងាយព្រោះតែជំងឺកូវីដ១៩នោះ ផលិតកម្ម LD Picture ក៏បានបញ្ចេញដំណឹងដ៏ល្អមួយ ដោយគ្រោងដាក់បញ្ចេញខ្សែភាពយន្តរបស់ខ្លួនដល់ទៅ ៦រឿងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលកៀកនឹងចូលមកដល់។
“ទែនៗ ៦រឿងតែម្តងនេះ!!! ចូលឆ្នាំខ្មែរឆ្នាំនេះបងប្អូននៅផ្ទះមិនអផ្សុកទេ!”។ ផែនការនេះ ផលិតកម្មខាងលើបានហៅដោយខ្លួនឯងថាជា “កម្មវីធីមើលរឿងនៅផ្ទះប្រឆាំងនឹងកូវីដ១៩”។ គោលបំណងនៃផែនការនេះ គឺបញ្ចៀសអ្នកគាំទ្ររបស់ខ្លួនពីភាពអផ្សុក ពិសេសគឺដើម្បីជាចំណែកមួយក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ចូលសហគមន៍។
តាមការបញ្ជាក់ រឿងទាំង៦នោះ នឹងត្រូវដាក់បញ្ចូលទៅលើឆាណែល Youtube, Instragram និង Website ផ្លូវការរបស់ខ្លួនតែម្ដង ដែលអាចឲ្យមហាជនទស្សនាបាន។
ចំពោះចំណងជើងខ្សែភាពយន្តនោះ យើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ព្រោះខាងផលិតកម្មមិនទាន់បញ្ជាក់ជាផ្លូវការទេ គ្រាន់តែដឹងថានឹងមានរឿង”អាខ្វាក់អាខ្វិន” បើយោងតាមការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មខាងលើ។
ចំណែកឯកាលបរិច្ឆេទពិតប្រាកដនៃការដាក់បញ្ចាំងវិញនោះ ផលិតកម្មបានឆ្លើយតបទៅអ្នកគាំទ្ររបស់ខ្លួនថា “កម្មវីធីមើលរឿងនៅផ្ទះប្រឆាំងនឹងកូវីដ១៩” គឺនឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី ១៣ មេសា ខាងមុខ ដែលជាថ្ងៃទី១នៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរតែម្ដង៕
ខាងក្រោមនេះជា Link សម្រាប់ការទស្សនា:
www.youtube.com/c/LDEntertainmentofficial
Instagram:
https://instagram.com/ldpicture_entertainment
Website:
អត្ថបទ៖ ផេង ផលធិតា