ក្រោយសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យអស់រយៈពេលជាច្រើនសប្ដាហ៍មក តារាសម្ដែង Lydia Sarunrat និងស្វាមីលោក Matthew Deane នៅមិនទាន់ជាសះស្បើយចំពោះជំងឺ Covid-19 នៅឡើយទេ។
កាលពីម្សិលមិញថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២០ Lydia បានបង្ហោះវីដេអូមួយនៅលើគណនីអ៊ីនស្តាក្រាមផ្លូវការរបស់ខ្លួនដោយភ្ជាប់ជាមួយចំនងជើងជាភាសាអង់គ្លេសនិងថៃ ដែលបកប្រែជាភាសាខ្មែរថា «ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២០ នៅតែស្ថិតក្នុងមន្ទីរពេទ្យនិងធ្វើតេស្តនៅតែវិជ្ជមានចំពោះមេរោគ»។
គួររម្លឹកផងដែរថា លោក Matthew Deane គឺជាតារាថៃដំបូងគេបង្អស់ដែលបានប្រកាសជាសាធារណៈថាខ្លួនមានផ្ទុកវីរុស Covid-19 មិនយូរប៉ុន្មានភរិយារបស់លោក តារាសម្ដែង Lydia Sarunrat ក៏បានឆ្លងជំងឺ Covid-19 នេះពីស្វាមីផងដែរ៕ អត្ថបទដោយ៖ ឧស្សាហ៍